បុរសឥតផ្ទះសម្បែងរើសបានលុយ១ម៉ឺនដុល្លារប្រគល់ឱ្យម្ចាស់ដើមវិញ មិននឹកស្មានទទួលបានមកវិញនូវកាដូមិននឹកស្មានដល់ក្នុងមួយជីវិតរបស់គាត់

Elmer Alvarez គឺជាបុរសគ្មានផ្ទះសម្បែងម្នាក់ដែលរស់នៅតាមផ្លូវ។ គាត់បានរកឃើញសែកតម្លៃ ១ ម៉ឺនដុល្លារ ដែលជ្រុះតាមផ្លូវ។ មនុស្សភាគច្រើន នឹងយកវាហើយ ប៉ុន្ដែបុរសគ្មានផ្ទះសម្បែងនោះបែរជាប្រគល់វាឱ្យទៅម្ចាស់ដើមទៅវិញ។ វេជ្ជបណ្ឌិតស្រី ឈ្មោះ Roberta Hoskie បានបាត់សែករបស់ខ្លួនតម្លៃ ១ ម៉ឺនដុល្លារ ហើយនាងមិនដឹងថា នាងបានជ្រុះវាបាត់ទេ រហូតដល់បុរសគ្មានផ្ទះសម្បែងនេះបានប្រគល់វាឱ្យទៅនាងវិញ។

នាង Hoskie មិនអាចរកវិធីទាក់ទងទៅលោក Elmer បានទេ បើទោះជានាងទទួលបានសែកនោះមកវិញក៏ដោយ។ យ៉ាងណាមិញ នាងចង់ផ្ដល់កាដូទៅលោក Elmer សម្រាប់ចិត្តស្មោះសរបស់គាត់ធ្វើមកលើនាង។ ពីរសប្ដាហ៍ក្រោយមក Hoskie អាចរកវិធីទាក់ទងទៅលោក Elmer បាន និងបានផ្ដល់សោផ្ទះថ្មីមួយទៅគាត់។ លើសពីនោះ នាងបានបង់ថ្លៃជួលផ្ទះរយៈពេល ៦ ខែ ដើម្បីជួយគាត់ក្នុងខែដំបូងៗ។

ដើមឡើយ Hoskie និងកូនរបស់នាងក៏ជាមនុស្សគ្មានផ្ទះសម្បែងដូចគ្នាដែរ ជាហេតុធ្វើឱ្យនាងយល់ពីទុក្ខលំបាករបស់មនុស្សរស់នៅតាមផ្លូវ។ ដោយពីមុនធ្លាប់ធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ និងបើកសាលារៀនមួយ វេជ្ជបណ្ឌិតរូបនោះបានផ្ដល់អាហារូបករណ៍ឱ្យលោក Elmer ដែរ។ 

នៅពេលសួរថា ហេតុអ្វីបាន Elmer ប្រគល់សែកនោះទៅម្ចាស់ដើមវិញ? គាត់និយាយថា គាត់គឺជាមនុស្សស្មោះត្រង់ ហើយគាត់មិនរំពឹងការតបស្នងពីការប្រគល់សែកនោះវិញទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab