College student

ការងារក្រៅម៉ោងល្អបំផុតទាំង ៧ សម្រាប់និស្សិតសាកលវិទ្យាល័យ

សព្វថ្ងៃ និស្សិត​សាកលវិទ្យាល័យ​ជាច្រើន​កំពុង​ព្យាយាម​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​ដ៏​អស្ចារ្យ​ដើម្បី​រកលុយ​បន្ថែម​។ ពិតមែន​ហើយ មិន​ខ្វះ​ទេ​ជម្រើស​ការងារ​ក្រៅ​ម៉ោងសម្រាប់​និស្សិត​។ លើសពីនេះទៅទៀត ការងារ​ឆ្ងាយៗ​មួយចំនួន​ក៏​អាចធ្វើ​នៅ​បរិវេណ​សាលា​បាន​ផងដែរ​។​សូ​ច​ឆែក​មើល​បញ្ជី​ការងារ​ក្រៅ​ម៉ោង​ទាំង ៧ សម្រាប់​និស្សិតសាកលវិទ្យាល័យ​ដូចខាងក្រោម​។ 

១- ជំនួយការ​បច្ចេកទេស​
​មនុស្ស​គ្រប់គ្នា​សឹង​តែងមាន​មិត្តភក្តិ​ម្នាក់ ដែលមាន​ទេពកោសល្យ​ផ្នែក​បច្ចេកទេស​។ មនុស្ស​បែបនេះ​អាច​រកលុយ​បាន​ដោយ​ប្រើ​ទេពកោសល្យ​របស់ខ្លួន​។ប្រសិនបើ​អ្នកជា​មនុស្ស​ម្នាក់​ក្នុងចំណោម​នោះ អ្នក​អាច​ធ្វើការ​ខាង​ជំនួយការ​បច្ចេកទេស​ក្នុង​សាលា ឬ​សាកលវិទ្យាល័យ​របស់​អ្នក​។ អ្នក​អាចជួយ​មិត្ត​របស់​អ្នក​ជាមួយនឹងការដំឡើង​កម្មវិធី ហើយ​អ្នក​អាច​លក់​សេវាកម្ម​លើ​វេ​ប​សាយ​ផ្សេងៗ និង​បណ្តាញ​សង្គម​។​ល​។ កំណត់​ម៉ោង​ទំនេរ​របស់​អ្នក ហើយ​សូម​អញ្ជើញ​រីករាយ​នឹង​ដំណើរការរកលុយ​តាមរយៈ​ការធ្វើ​នូវ​អ្វីដែល​អ្នក​ចូលចិត្ត​។ 

២- គ្រូបង្រៀន​ផ្ទាល់ខ្លួន​ក្រៅ​ម៉ោង​
​និស្សិត​ជាច្រើន​បាន​ជួល​គ្រូ​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ពួកគេ​នៅ​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ​។ ប្រសិនបើ​អ្នក​ពូកែ​ខាងមុខ​វិជ្ជា​ណាមួយ ហេតុអ្វី​មិន​ធ្វើការ​ជា​គ្រូបង្រៀនផ្ទាល់ខ្លួន​ទៅ​? វា​ជា​រឿង​ចំណេញ​ពីរ​ក្នុងពេល​តែមួយ ព្រោះ​អ្នក​បាន​ជួយ​មិត្តភក្តិ​របស់​អ្នកផង និង​អាច​រកលុយ​បាន​ផង​។ ប្រសិនបើ​អ្នកចេះ​ភាសាបរទេស អ៊ីចឹង​អ្នកនឹងអាច​រកលុយ​បាន​ពី​ការបង្រៀន​ភាសា​។ រាល់​អ្វីដែល​អ្នកត្រូវការ​គឺត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​សមរម្យ​អំពី​សេវាកម្ម​របស់​អ្នក ដោយ​ប្រើ​ព្រឹត្តិប័ត្រ​សាកលវិទ្យាល័យ ឬឧបករណ៍​ចែកចាយ​ព័ត៌មាន​ផ្សេងទៀត​។ រឿង​ល្អ​បំផុត​មួយ​អំពី​ការ​ក្លាយជា​គ្រូបង្រៀន​ផ្ទាល់ខ្លួន​គឺថា អ្នក​អាច​កំណត់​ម៉ោង​របស់​អ្នក​បាន​។ 

៣- អ្នក​បង្រៀន​ហាត់ប្រាណ​
​ប្រសិនបើ​សាកលវិទ្យាល័យ​របស់​អ្នកមាន​មជ្ឈមណ្ឌល​ហាត់ប្រាណ ហើយ​ប្រសិនបើ​អ្នក​គឺជា​អ្នកកីឡា សូម​ទៅ​ចុះឈ្មោះ​ទទួលយក​ការងារ​នេះ​ភ្លាម​។ អ្នកនឹង​មានឱកាស​យ៉ាង​មាន​សេរីភាព​ក្នុងការ​ចូលរួម​ក្នុង​វិស័យ​កីឡា​។ អ្នក​ចាំបាច់​ត្រូវតែ​ជាម​នុស្ស​ពូកែ​ខាង​ចិត្តសាស្ត្រ ព្រោះ​អ្នកនឹង​ធ្វើការ​ជាមួយ​មនុស្ស​ជាច្រើន ហើយ​វា​ជាការ​ងារ​របស់​អ្នក ដែល​ត្រូវធ្វើ​ការបញ្ចុះ​បញ្ចូល និង​ជម្រុញ​លើក​ចិត្ត​ពួកគេ​ឲ្យ​ក្លាយជា​មនុស្ស​ចូលចិត្ត​ហាត់​កីឡា មនុស្ស​សុខភាព​ល្អ និង​មនុស្ស​ដែលមាន​រាងកាយ​មាំមួន​។ ការ​ក្លាយទៅជា​អ្នក​បង្រៀន​ហាត់ប្រាណ​គឹជា​តំណែង​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជួយ​មនុស្ស និង​ចង់​បង្កើត​មិត្តភក្តិ​ឲ្យ​បាន​ច្រើន​។ 

៤- បុគ្គលិក​ការិយាល័យ​
​សព្វថ្ងៃ​ក្រុមហ៊ុន​ជាច្រើន​សហការ​ជាមួយនឹង​និស្សិត ដោយ​ផ្តល់​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ពួកគេ​ធ្វើ​។ កាតព្វកិច្ច​ការងារ​សំខាន់ៗ​មួយចំនួន​របស់​បុគ្គ​លិ​ក​ការិយាល័យ​គឺ​ចាំ​ទទួល​ទូរស័ព្ទ និង​រៀប​ចំការ​ណាត់ជួប​។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ចង់​ធ្វើការ​បែបនេះ សូម​ទាក់ទង​ទៅ​តំណាង​របស់​ក្រុមហ៊ុន​ផ្សេងៗ​ដើម្បី​ពិនិត្យ​មើលថា​តើ​ពួកគេ​មានត្រូវការ​រើស​បុគ្គលិក​ដែរឬទេ​។ 

៥- អ្នក​មើលថែ​ក្មេង​
​ការមើល​ថែទាំ​ក្មេង​ជា​ការងារ​ទូលំទូលាយ​ណាស់ ដូច្នេះ​វា​មានឱកាស​ល្អ​ច្រើន​សម្រាប់​ឲ្យ​និស្សិត​រកលុយ​បន្ថែម ខណៈ​រីករាយ​ជាមួយ​ក្មេងៗ​ផង​។ អ្នក​អាចដាក់​ពាក្យសុំការងារ​នៅ​មជ្ឈមណ្ឌល​ថែទាំ​ក្មេង​របស់​សាលា​ណាមួយ ឬ​ពិចារណា​មើលថែ​ក្មេង​ឲ្យ​គ្រួសារ​ដែល​អ្នក​ស្គាល់​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ការ​មើលថែ​ក្មេង​មិនមែនជា​រឿង​ងាយស្រួលនោះទេ ដូច្នេះ​អ្នក​ត្រូវតែ​បើកភ្នែក​ធំៗ​មើល​ក្មេងៗ​គ្រប់ពេលវេលា​ទាំងអស់​។ 

៦- ជំនួយការ​ហាង​
​ប្រសិនបើ​អ្នករស់នៅ​ទីក្រុង​ធំ វា​មិនមាន​បញ្ហា​ក្នុងការ​ស្វែងរក​ការងារ​នៅ​ហាង​មួយចំនួន​នោះទេ ទោះបីជា​អ្នក​គឺជា​និស្សិត​សាកលវិទ្យាល័យ​ក៏ដោយ​។ មានឱកាស​វិវត្តន៍ខ្លួន​អស្ចារ្យ​ណាស់​នៅតាម​ហាង​ទាំងនោះ ដូច្នេះ​ប្រសិនបើ​អ្នក​យល់ឃើញថា​ចង់​ចាប់យក​ជំនាញ​គ្រប់គ្រង អ៊ីចឹង​អ្នក​គួរតែ​ធ្វើការ​ជា​ជំនួយការ​ហាង​។ ដំណឹង​អស្ចារ្យ​គឺថាការងារ​មួយ​នេះ​មិន​តម្រូវ​ឲ្យ​អ្នកមាន​បទពិសោធន៍​នោះទេ​។ 

៧- អ្នកបម្រើ​
​ហាង​អាហារ និង​ភោជនីយដ្ឋាន​ច្រើនណាស់​បាន​បើកឱកាស​សម្រាប់​បុគ្គលិក​ធ្វើការ​ក្រៅ​ម៉ោង ក្នុងនោះ​រួមទាំង​និស្សិត​សាកលវិទ្យាល័យ​ផងដែរ​។ ក្នុងនាម​ជា​អ្នកបម្រើអ្នកនឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​លើ​ម្ហូបអាហារ ហើយ​ការងារ​នេះ​គឺជា​វិធី​អស្ចារ្យ​មួយ​ដើម្បី​ជួប​មនុស្ស​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន ព្រមទាំង​បង្កើត​មិត្ត​ច្រើន​ទៀតផង​។ទោះយ៉ាងណា ជួនកាល​អ្នក​ត្រូវតែ​ដោះស្រាយ​ជាមួយនឹង​ក្មេងៗ​ដែល​ពូកែ​ស្រែក អតិថិជន​ឈ្លើយៗ និង​មនុស្ស​ដែល​មិន​ឲ្យ​លុយ​ធីប​ផងដែរ​។ 

​ប្រសិនបើ​អ្នក​ចង់​រកលុយ​បន្ថែម សូម​ពិចារណា​ការងារ​ក្រៅ​ម៉ោង​មួយ​ក្នុងចំណោម​ការងារ​សម្រាប់​និស្សិត​ទាំងនេះ​។ តើ​មួយណា​ជាការ​ងារ​ក្រៅ​ម៉ោង​ដែល​អ្នក​ចូលចិត្ត​?​

អ្នកនឹងចូលចិត្ត

មតិយោបល់