adverise with khmeread Cc90724b a935 40bb 8370 cca6c36f0897

កន្លែងផ្ទេរប្រាក់Wingពីរកន្លែងនិងអាជីវករលក់មាសមួយកន្លែង ត្រូវចោរប្លន់បាញ់ស្លាប់ម្នាក់

     ករណីទី១- បន្ទាប់ពីមានសកម្មភាពបាញ់ប្លន់យកគ្រឿងអលង្ការ និងលុយអស់៤កេស តម្លៃជាង៣០ម៉ឺនដុល្លារ ពីអាជីវករលក់មាសនៅផ្សារណាត់ ក្រុងបាត់ដំបង នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ សមត្ថកិច្ចចម្រុះមានប៉ូលិសនិងអាវុធហត្ថ ដឹកនាំដោយព្រះរាជអាជ្ញារង លោក ប៉ង់ ចាន់សុយុទ្ធារ៉ា បានបើកប្រតិបត្តិកាបង្ក្រាបជំហានដំបូងបានជនសង្ស័យ៤នាក់ដកហូតម៉ូតូមួយគ្រឿង និងកាំភ្លើងខ្លីមួយដើម ។

     នាយប់ថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៥មានជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿងកាំភ្លើង២ដើម បានចេញស្ទាក់មកបាញ់ និងប្លន់យកកេះដាក់គ្រឿងអលង្ការ និងលុយ ពីជនរងគ្រោះមួយគ្រួសារ ស្ថិតនៅភូមិអូរតាំគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណ:ក្រុមជនរងគ្រោះបានបើករថយន្តដឹកទ្រព្យសម្បត្តិទាំងនេះ ពីផ្សារណាត់មកផ្ទះ ។ក្រុមចោរបានបាញ់ចំនួន២គ្រាប់ ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់នោះទេ ហើយពួកចោរបានបើកម៉ូតូគេចខ្លួន ជាមួយកេះដាក់គ្រឿងអលង្កា និងលុយទាំងនោះ។

    ករណីទី២- ប្រជាពលរដ្ឋប្រកបរបរផ្ទេរប្រាក់ Wing ស្ថិតនៅខាងកើតវត្តស្តុក ភូមិស្តុក ឃុំបន្ទះរូង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ត្រូវពួកចោរបាញ់ប្លន់យកលុយម៉ោង៦ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥បណ្តាលឲ្យម្ចាស់ផ្ទះ ឈ្មោះ ធា ភេទស្រីស្លាប់ក្រោយក្រុមចោរបាញ់ ចំនួន៤គ្រាប់។

    បន្ទាប់ពីពួកចោរធ្វើសកម្មភាពកម្លាំងប៉ូលិសសហការជាមួយកម្លាំងអាវុធហត្ថបានចុះទៅជួយអន្តរាគមន៍ហើយ ប៉ុន្តែនៅមិនទាន់បានលទ្ធផលនៅឡើយ។

     ករណីទី៣- ពួកចោរមួយក្រុមបានបាញ់ចូល​ប្លន់ ផ្ទះផ្ទេរប្រាក់​ Wing ស្ថិតនៅឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល យកអស់លុយមួយចំនួនធំកាលយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ រួចហើយរត់គេចខ្លួនបាត់។

    ក្រុមចោរមានគ្នាពី៣ទៅ៤នាក់ កាន់កាំភ្លើង AK ចំនួន២ដើម បានបាញ់ប្លន់នៅផ្ទះជនរងគ្រោះ តែមិនទាន់ដឹងថា មានគ្រោះថ្នាក់ ឬមួយយ៉ាងណានោះទេ ៕

adverise with khmeread

មតិយោបល់