adverise with khmeread Japan tsunami tribute 110316 1 840x502

ជប៉ុន​រំលឹក​ខួប​ស៊ូ​ណា​ម៉ិ​ដែល​វាយប្រហារ​ជប៉ុន​កាលពី​ឆ្នាំ​២០១១

​    ​យោងតាម​វេ​ប​សាយ​អេ​ស៊ា​វ័ន​ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ ជប៉ុន​បាន​ឈប់សម្រាក​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ប្រារព្ធ​ខួប​ប្រាំ​ឆ្នាំ​ចាប់តាំងពី​រញ្ជួយ​ដី​នៅ​បាតសមុទ្រ​បាន​បង្ក​រលក​យក្ស​ស៊ូ​ណា​ម៉ិ ដែល​បណ្តាលឱ្យ​មនុស្ស ១៨.៥០០ នាក់​ស្លាប់ ឬ​បាត់​ខ្លួន​នៅតាម​ឆ្នេរ​ភាគ​ជើង និង​បាន​បង្ក​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ២៥ ឆ្នាំ កាលពី​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១១​។ 

​    ​រញ្ជួយ​ដី​រង្វាស់ ៩.០ រិ​ច្ឆ​ទ័​របា​ន​ព្រលែង​រលក​យក្ស​ដែល​បាន​លេប​ត្របាក់​សាលារៀន និង​សង្កាត់​រស់នៅ​របស់​ប្រជាជន​ទាំងស្រុង ជាមួយនឹង​រូបភាព​មិនអាច​បំភ្លេចបាន​នៃ​ហ្វូង​ប្រជាជន​ជន្លៀស​ទៅ​ទី​ខ្ពស់ និង​យានយន្ត នាវា​អណ្តែត​ឡើង​ទីក្រុង ត្រូវបាន​ចែកចាយ​ទូទាំង​ពិភពលោក​។ 

​    ​រលក​យក្ស​នេះ​ក៏បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ថាមពល​នៅ​រោងចក្រ​ថាមពល Fukushima Daiichi ដោយ​បង្ក​ឱ្យ​ម៉ាស៊ីន​រ៉េ​អា​កទ័រ​ផ្ទុះ​និង​បញ្ចេញ​ជាតិ​វិទ្យុសកម្ម ក្នុង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត ចាប់តាំងពី​គ្រោះមហន្តរាយ​នៅ​រោងចក្រ Chernobyl ប្រទេស​អ៊ុយ​ក្រែ​ន​ឆ្នាំ ១៩៨៦ និង​បាន​បណ្តាលឱ្យ​តំបន់​មួយចំនួន​មិនអាច​រស់នៅ​បាន​នោះទេ​។ 

​    ​ព្រឹត្តិការណ៍​រំលឹក​ខួប​ត្រូវបាន​រំពឹង​ធ្វើឡើង​ទូទាំង​តំបន់ឆ្នេរ​ភាគ​ខាងជើង ដែល​រង​ការវាយប្រហារ​ដោយ​គ្រោះមហន្តរាយ​ដោយផ្ទាល់ និង​ជា​តំបន់​រងគ្រោះ​អកុសល​ខ្លាំង​បំផុត​នៅ​ជប៉ុន​។ 

​    ​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តូ និង ព្រះ​ចៅ​អធិរាជ​នី មី​ឈី​កូ រួមទាំង នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ​នឹង​គោរព​វិញ្ញាណ​ក្ខ​ន្ត​នៅ​ពិធី​រំលឹក​ខួប​ក្នុង​ទីក្រុង​តូ​ក្យូ ដែល​រង​ការរញ្ជួយ​កម្រិត​ខ្លាំង​គួរសម​ពេល​រញ្ជួយ​ដី​បាន​វាយប្រហារ​ក្នុង​ឆ្នាំ ២០១១៕

 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់