adverise with khmeread 22243a1b 9283 491e a794 65c897c6d719

លោក​សាន្ត ប៊ុនធឿន​ត្រូវបាន​ដោះលែង តែ​តម្កល់​លុយ​៤​លាន​រៀល​

     ភ្នំពេញ ៖  លោក សាន ប៊ុនធឿន ជា​អ្នកសារព័ត៌មាន​ត្រូវបាន​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់ពី​សាកសួរ​២​ថ្ងៃ​រួចមក តែ​ត្រូវ​តម្កល់​លុយ​៤​លាន​រៀល​។ 

     ​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងថា  មូលហេតុ​នៃ​ការដោះលែង​នេះ បន្ទាប់ពី​លោក សាន្ត ប៊ុនធឿន តម្កល់​ប្រាក់​ចំនួន​៤​លាន​រៀល។  ទោះបីយ៉ាងណា សំណុំរឿង​លោក សាន្ត ប៊ុនធឿន នឹងត្រូវ​តុលាការ​បើកសវនាការ​នៅ​ថ្ងៃទី​២៥ ខែមីនា ខាងមុខនេះ ពាក់ព័ន្ធ​បទល្មើស​បើកបរ​មាន​កម្រិត​ជាតិ​អាកុល 0,64Mg/l ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់​ជំពូក​ទី​១០ ទោស​បញ្ញត្តិ​មាត្រា​៧៧។​

     លោក សាន្ត ប៊ុនធឿន ត្រូវបាន​ប៉ូលិស​ចរាចរណ៍ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៤៣​នាទី​យប់​ថ្ងៃទី​៩ ខែមីនា នៅ​ចំណុច​គោលដៅ​កំបូល ផ្លូវជាតិ​លេខ​៤ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     ប៉ូលិស​បាន បញ្ជាក់ថា លោក សាន្ត ប៊ុនធឿន អាយុ​៤៤​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ម៉ាក​ម៉ាក HONDA PCX ពណ៌​ស គ្មាន​ស្លាក​លេខ មាន​ទីលំនៅ​ផ្ទះជួល​មុខ​ផ្សារ​ទំនើប​អ៊ី​អន ផ្លូវ​សុធារស សង្កាត់ ​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​មិនបាន​បង្ហាញ​ប័ណ្ណ​សម្គាល់​យានយន្ត​)​។ 

     នៅពេលដែល​កម្លាំង​បាន​ឃាត​ដើម្បី​ត្រួតពិនិត្យ​លោក​សាន្ត ប៊ុនធឿន បាន​បង្ក​ភាព​បាត់​សណ្តាប់ធ្នាប់​នៅ​គោលដៅ ដោយ​ស្រែក​ឡូឡា ប្រមាថ ថ្នាក់ដឹកនាំ​កំពូលៗ ពោលគឺ​ប្រើ​ច​រិ​ក​ច្រ​ង៉េ​ង​ច្រ​អ៉ា​ង អ​សី​លធ​ម៍ ដោយមាន​ច​រិ​ក​បែបនេះ ទើប​កម្លាំង​ជំនាញ​បា​នប​ញ្ចូ​ន លោក​សាន្ត ប៊ុ​ធឿន និង​ម៉ូតូ មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។​

     ប៉ូលិស​បន្តថា ផ្អែក​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការធ្វើ​តេស្ត​ជាតិ​អាកុល ឃើញថា​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​លើ​ម៉ូតូ មិនបាន​ពាក់មួក ការពារ​សុវត្ថិភាព ម៉ូតូ​គ្មាន​សលាក​លេខ​(​គ្មាន​លិខិតស្នាម​) និង​អ្នកបើកបរ​ស្ថិតក្នុង​ភាពស្រវឹង ដោយមាន​អាត្រា​ជាតិ​អាល់កុល 0.64Mg/L ល្មើស នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជំពូក​ទី​១០ ទោ​សប​ញ្ញាតិ មាត្រា​៧៧៕

(​សូម​ទស្សនា​វីដេអូ​ខណៈពេល​សមត្ថកិច្ច​ត្រួតពិនិត្យ​ជាតិ​អាកុល​ដូចខាងក្រោម​)​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់