adverise with khmeread 55644276 c68e 4be5 835a fc4ec6da2d3b

ឃាត់​បុរស​៤​នាក់​កាន់​កាត​សមាគម​កាសែត​ពីបទ​ដាក់​កុងត្រូលជជុះ​

    កំពត ៖ បុរស​៤​នាក់​កាន់​កាត​សមាគម​កាសែត​មួយ ត្រូវបាន​ប៉ូលិស​ខេត្តកំពត​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០​មីនា​២០១៦ ម្សិល​ម៊ិ​ញ អភិបាលខេត្តពាក់​ព​ន្ធ័​ដាក់​កុងត្រូលជជុះ នៅ​ភូមិ​ស្រែ​លាវ  ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​

     ប៉ូលិស​ខេត្តកំពត​បាន​ឲ្យ​ដឹងថា បុរស​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺ​១- វ៉ិ​ត សុភ​ក្ត្រ័ ភេទ​ប្រុស ៣៧​ឆ្នាំ  ២-​ឈ្មោះ​គង់ ហុន ភេទ​ប្រុស ៣២​ឆ្នាំ ៣-​ឈ្មោះ ញ៉ឹង ប៊ុន​ណេ​ត ភេទ​ប្រុស ៣២​ឆ្នាំ និង​៤-​ឈ្មោះ​ខេង រី​ម ភេទ​ប្រុស ៣១​ឆ្នាំ។ ទាំង​៤​នាក់ រស់នៅ​ភូមិ​ល្អាង នៅ​ឃុំ​ល្អាង ស្រុក​ដងទង់​ខេត្តកំពត​។​

    ក្រោយពី​ឃាត់ខ្លួន​សមត្ថ​កិច្ច​ពិនិត្យឃើញ​មាន​លិខិតបញ្ជាក់ របស់​សមាគម​អ្នក​សារ​​ព័ត៌​មាន អព្យាក្រឹត​ប្រជាធិបតេយ្យ ចុះហត្ថលេខា​ដោយលោក​ឈាវ អាន​សាលី​ដេ​ត​ប្រធាន​សមាគម និង​ជា​សមាជិក​សហព័ន្ធ​ព៌​ត័​មាន​អាស៊ាន​។ ពួកគេ​ទាំង​៤​នាក់​បានដាក់​កុងត្រូល​ចាប់​ប្រជាពលរដ្ឋដឹកឈើ​នៅ​ទីនោះ ។​

   ប៉ូលិស​បន្តថា បើតាម​មតិ​ណែនាំ​របស់លោក​អភិបាលខេត្ត លោក​បានឱ្យ​បញ្ជូនទៅ​តុលា ការ ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់