នាយករដ្ឋមន្ត្រីជប៉ុនទ្រាំលាក់ក្នុងចិត្ត ១៣ ឆ្នាំហើយ ទើបតែទម្លាយថា ពិភពលោកនិយាយឈ្មោះគាត់អត់ត្រូវ និងសុំឱ្យនិយាយត្រូវចាប់ពីថ្ងៃនេះតទៅអើយ!

តើនាយករដ្ឋមន្ត្រីជប៉ុនមានឈ្មោះអ្វី? ឱកាសគឺថាសូម្បីតែអ្នកឯកទេសខាងនយោបាយអន្ដរជាតិនិងអ្នកមានចំណេះជ្រៅជ្រះក៏និយាយឈ្មោះនាយករដ្ឋមន្ត្រីជប៉ុនខុសអស់ ១៣ ឆ្នាំដែរ។

រដ្ឋាភិបាលក្រុងតូក្យូបានឆ្លៀតយកឱកាសនៃការចាប់ផ្តើមយុគសម័យថ្មី Reiwa (ភាព​សុខដុមដ៏ស្រស់បំព្រង) ដែលបានចាប់ផ្តើមនៅខែនេះជាមួយនឹងការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជ Naruhito ដើម្បីស្នើសុំឱ្យប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោកហៅឈ្មោះមេដឹកនាំជប៉ុនឱ្យបានត្រឹមត្រូវឡើងវិញ គឺ ត្រូវហៅថា Abe Shinzo មិនមែន Shinzo Abe ទេ។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បាននិយាយថា "ខ្ញុំមានគម្រោងស្នើសុំឱ្យអង្គភាពផ្សព្វផ្សាយអន្ដរជាតិធ្វើដូច្នេះ។ បណ្តាញព័ត៌មានក្នុងស្រុកដែលមានសេវាភាសាអង់គ្លេសក៏គួរតែពិចារណាអំពីវាផងដែរ"។

តាមទំនៀមទម្លាប់ជប៉ុន ឈ្មោះនាមត្រកូលគ្រួសាររបស់បុគ្គលម្នាក់គឺត្រូវដាក់ពីមុខគោត្តនាម គឺដូចនៅចិនឬកូរ៉េដែរ កន្លែងដែលអ្នកកាសែតបរទេសហាក់ដូចជាគ្មានបញ្ហាក្នុងការនិយាយឈ្មោះអ្នកនយោបាយនិងជនល្បីល្បាញឱ្យបានត្រឹមត្រូវ។

រដ្ឋមន្រ្តីក្រសួងអប់រំលោក Masahiko Shibayama និយាយថា ក្រសួងរបស់លោកនឹងលើកទឹកចិត្តដល់អាជ្ញាធររដ្ឋាភិបាលទាំងអស់ឱ្យប្រើឈ្មោះនាមត្រកូលគ្រួសារនៅពីមុខគោត្តនាម។

អ្នកកាសែតនិងអ្នកនិពន្ធអន្តរជាតិបាននិយាយឈ្មោះមេដឹកនាំនៃប្រទេសជិតខាងជប៉ុនត្រូវទាំងអស់ ដូចជា ប្រធានាធិបតីចិន Xi Jinping ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងប្រធានាធិបតីកូរ៉េខាងជើង Kim Jong Un ចម្លែកអីតែឈ្មោះនាយករដ្ឋមន្ត្រីជប៉ុនហៅតែ Shinzo Abe មិនព្រមហៅឱ្យថា Abe Shinzo៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...