សង្គ្រាមពាណិជ្ជកម្មកំពប់ហៀរពីស្មាតហ្វូនចូលដល់កុំព្យូទ័រ! Microsoft ទីបំផុតសុខចិត្តឱនក្បាលចុះញ៉មរដ្ឋាភិបាលអាមេរិកដើម្បីបញ្ឈប់ការធ្វើជំនួញជាមួយ Huawei

មុននេះ ក្រុមហ៊ុន Microsoft បានបដិសេធក្នុងការបញ្ជាក់ ឬច្រានចោលនូវបំណងរបស់ខ្លួនដើម្បីរារាំងក្រុមហ៊ុន Huawei ពីការទទួលបានអាជ្ញាប័ណ្ណ Windows។

ក្រុមហ៊ុន Microsoft បានផ្អាកការលក់កុំព្យូទ័រយួរដៃ Huawei MateBook X Pro នៅក្នុងហាងអនឡាញរបស់ខ្លួន ចំពេលពេលកំពុងមានជម្លោះរវាងចិន និងអាមេរិក។ ចំណាត់ការនេះមានន័យថា ក្រុមហ៊ុន Microsoft បានឱ្យក្បាលចុះចាញ់ចំពោះការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិកទៅលើក្រុមហ៊ុនបច្ចេកវិជ្ជាយក្សៗ ដើម្បីបញ្ឈប់ការធ្វើជំនួញជាមួយនឹងក្រុមហ៊ុនចិន Huawei។

យ៉ាងណាមិញ យោងតាមវេបសាយ The Verge បណ្តាហាងលក់រាយរបស់ក្រុមហ៊ុន Microsoft នឹងបន្តលក់កុំព្យូទ័រម៉ូដែលមួយនេះរហូតដល់អស់ពីស្ដុក។

ហើយកាលពីថ្មីៗក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Google បានផ្ដាច់អាជ្ញាប័ណ្ណ Android របស់ក្រុមហ៊ុន Huawei អនុលោមតាមការសម្រេចចិត្តរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ដើម្បីដាក់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិននេះនៅក្នុង "បញ្ជីខ្មៅ"។ ក្រុមហ៊ុន Google ក៏ផ្អាកឧបករណ៍ស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Huawei ពីការប្រើប្រាស់សេវាដូចជា YouTube និង Maps ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...