ឱបកូនតូចបម្រុងលោតទឹកសម្លាប់ខ្លួន ព្រោះតូចចិត្តប្ដីក្រោយ ចោទប្រកាន់ខ្លួននៅតែទាក់ទងប្ដីមុន

​ភ្នំពេញ ៖ ស្រ្តីម្នាក់តូចចិត្តប្ដីក្រោយ ចោទប្រកាន់ខ្លួននៅតែទាក់ទងប្ដីមុន ក៏ឱបកូនតូចបម្រុងលោតទឹកសម្លាប់ខ្លួន កាលពីវេលា ម៉ោង១០ និង៣០នាទីយប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា -ជប៉ុនជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក  ខណ្ឌដូនពេញ។

​ស្រ្តីខាងលើឈ្មោះ សុ ម៉ាលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានកូនតូចមួយអាយុ២ខួបជាង បីនៅនឹងដៃ។

​ប្រភពឱ្យដឹងថា មុនដំបូងគេឃើញស្រ្តីម្នាក់ខាងលើ បានបីកូនតូចម្នាក់ដើរ ឡើងលើស្ពាន ក្នុងស្ថានភាព ដើរបណ្តើរយំបណ្តើរ។   ខណៈមកដល់ចំណុចខាងលើ ក៏បម្រុងឡើងលើបង្កាន់ដៃស្ពាន លោតទឹកសម្លាប់ខ្លួន តែមានអ្នករត់កង់បីឥណ្ឌាឃើញទាន់ ក៏ចាប់ទាញចុះមកវិញ ហើយក៏សួរនាំទើបដឹងថា "ខឹងប្តី "។ 

​តាមសម្តីនារីខាងលើ បានរៀបរាប់ប្រាប់ថា រូបគាត់និងប្តីមុន បានលែងលះគ្នាដាច់ស្រេច បន្សល់ទុកកូនមួយ ដែលបីជាប់ខ្លួននេះ។ បន្ទាប់មកក៏ទាក់ទងប្តីក្រោយ បានប្រហែល៥ខែ ជាង ហើយតែងតែឈ្លោះប្រកែកគ្នា ជារៀងរាល់ថ្ងៃដោយសារប្តីក្រោយ ចោទប្រកាន់រូបគាត់ថា នៅទាក់ទង់ប្តីមុន។ នៅថ្ងៃកើតហេតុ បានឈ្លោះគ្នាខ្លាំង រូបគាត់ក៏ដាច់ចិត្ត បីកូនមកលោតទឹកបែបនេះតែម្ដង។  

​ក្រោយកើតហេតុ ក៏មានខាងកង់ បីដឹកស្រ្តីខាងលើ រួមទាំងអ្នកសារព័ត៌មាន បាននាំស្រ្តីរងគ្រោះ ទៅជួបប្តីក្រោយ ដែលនៅការដ្ឋានសំណង់ ហើយបានជួយនិយាយឱ្យត្រូវគ្នាវិញ ប្តីក៏ព្រមដឹកប្រពន្ធមកផ្ទះនៅស្ទឹងមានជ័យ រួចព្រមរួមរស់ជាមួយគ្នាបន្ត៕

adverise with khmeread
tiger
Loading ad ...