adverise with khmeread Be careful

ប្រយ័ត្ន​៖ រោគសញ្ញា​ទាំង ៥ នេះ​ត្រូវបាន​រាងកាយ​របស់​អ្នក​បញ្ជូន​ចេញ​ក្រៅ​មួយខែ​មុន​គាំងបេះដូង​

    ​ជំងឺ​គាំងបេះដូង​គឺជា​ហេតុផល​ទូទៅ​បំផុត​មួយ​ចំពោះ​ការស្លាប់​នៅ​សហរដ្ឋអាមេរិក ដែល​កើតឡើង​ចំពោះ​បុរស និង​ចំពោះ​ស្ត្រី​ផងដែរ​។

​    ​ប្រភេទ​ជំងឺ​នេះ​កើតឡើង​នៅពេល​មនុស្សម្នា​ក់បាន​ស្ទះ​សរសៃឈាម​ធំ ដែល​ផ្គត់ផ្គង់​បេះដូង​ជាមួយនឹង​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​។

​    ​ស្ថានភាព​នេះ​បាន​នាំឱ្យ​ខ្វះ​អុកស៊ីសែន​ក្នុង​បេះដូង ដែល​បង្ក​ឱ្យស្លាប់​កោសិកា​នៅ​ផ្នែក​នៃ​ស្រទាប់​កណ្តាល​នៃ​សាច់ដុំ​បេះដូង ដែល​គេ​ស្គាល់​ផងដែរ​ថា សាច់ដុំ​បេះដូង​។

​    ​សព្វថ្ងៃ មាន​កក្តា​ហានិភ័យ​ច្រើនណាស់ ដែលជា​ហេតុផល ឬ​គ្រាន់តែ​ព​ន្លឿ​ន​ការគំរាមកំហែង​ដល់​ស្ថានភាព​បេះដូង ក្នុងនោះ​មានដូចជា កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ខ្ពស់ ការជក់បារី ការ​ធាត់​ហួសប្រមាណ និង​បែបផែន​ជីវិត​មមាញឹក​និង​គ្មាន​សុខភាព​ល្អ​។ ក្នុងការ​សិក្សា​ថ្មីៗ​នេះ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បានលើកឡើង​ថា ជំងឺ​គាំងបេះដូង​មាន​លក្ខណៈ​គ្រោះថ្នាក់​ខ្លាំង​ជាង​ជំងឺ​ផ្សេង​។

​    ​* ខាងក្រោម​នេះ​គឺជា​សញ្ញា​មួយចំនួន​ដែល​កើតឡើង​ប៉ុន្មាន​សប្តាហ៍​មុន​ជំងឺ​គាំងបេះដូង​កើត​ឡើ​ត​៖
​    ​- ឈឺទ្រូង​
​    ​- ឈឺ​ខ្នង​
​    ​- ឈឺ​ក្នុង​ដៃ​ឆ្វេង​
​    ​- មិន​ស្រួល​ក្នុង​ថ្គាម​
​    ​- ហត់​អស់កម្លាំង​

​    ​* ត្រូវ​ចងចាំ​
​    ​ត្រូវ​ត្រៀមលក្ខណៈ​ទុកជាមុន​ជានិច្ច ហើយ​ប្រសិនបើ​លោកអ្នក​ជួបប្រទះ​រោគសញ្ញា​ទាំងនេះហើយ សូម​ចាប់ផ្តើម​មើលថែ​ខ្លួន​ឱ្យបាន​ល្អ និង​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​។ យើង​សង្ឃឹមថា​លោក​អ្នកនឹង​ពេញចិត្ត​អត្ថបទ​នេះ និង​សូម​ចែករំលែក​ដល់​មិត្តភក្តិ និង​គ្រួសារ​បានដឹង​ទាំងអស់គ្នា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់