1

ធ្វើ​បែបណា​ដើម្បី​កាត់បន្ថយ​ការ​ចាញ់កូន​?

    ​ប្រសិនបើ​អ្នកចាញ់​កូន នោះ​ឆ្មប​របស់​អ្នក​ដំបូង​បំផុត​នឹង​ណែនាំ​ឱ្យ​អ្នក​សាក​ប្តូរ​របប​អាហារ និង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​ជួយ​កាត់បន្ថយ​រោគសញ្ញា​ចាញ់កូន​។ ការណែនាំ​ទាំងនោះ​មាន​ដូចខាងក្រោម​៖

​    ​- សម្រាក​ឱ្យបាន​ច្រើន ព្រោះ​ការនឿយហត់​អាចធ្វើឱ្យ​រឹតតែ​ចង់​ក្អួត​។​
​    ​- ប្រសិនបើ​ក្រោក​ព្រឹក​ឡើង​ចង់​ចាញ់កូន​ភ្លាម ត្រូវ​ទុកពេល​ឱ្យ​ខ្លួនឯង​ងើប​សន្សឹមៗ​។ ប្រសិនបើ​អាច គួរ​ទទួលទាន​នំប៉័ង​ក្រៀម ឬ នំប្រៃ​មួយ​បន្ទះ​មុនពេល​ក្រោក​ពី​គ្រែ​។​
​    ​- ផឹកទឹក​ឱ្យបាន​ច្រើន តែ​កុំ​ផឹក​ច្រើន​ក្នុងពេល​តែម្តង ត្រូវ​ផឹក​តិចៗ​តែ​ឱ្យ​ញឹកញាប់ ព្រោះ​វា​អាចជួយ​ទប់ស្កាត់​ការ​ក្អួតចង្អោ​បាន​។
​    ​- ញ៉ាំ​អាហារ​ឱ្យបាន​ញឹកញាប់ តែ​ញ៉ាំ​តិចៗ ហើយ​ញ៉ាំ​កុំ​ឈប់​ក្នុង​ថ្ងៃ​នីមួយៗ ជាពិសេស​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត ដូចជា នំប៉័ង បាយ និង​មី​ប៉ា​ស្តា និង​អាហារ​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់ ហើយ​ត្រូវ​ចៀសវាង​របស់​ផ្អែម និង​ហឹរ​។
​    ​- ញ៉ាំ​អាហារ​ត្រជាក់​ជាជាង​អាហារ​ក្តៅ ព្រោះ​វា​មិន​បញ្ចេញ​ក្លិន​ដូច​អាហារ​ក្តៅ ដែល​បង្ក​ឱ្យ​អ្នកមាន​អារម្មណ៍​ចង់​ក្អួត​នោះ​។
​    ​- ចៀសវាង​អាហារ ឬ​ក្លិន​ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចង់​ក្អួត​។
​    ​- ចៀសវាង​ភេសជ្ជៈ​ដែល​ត្រជាក់ ឈួ​ល ឬ​ផ្អែម​។
​    ​- បន្លប់​ខ្លួនឯង​ឱ្យបាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើបាន នៅពេល​មាន​អារម្មណ៍​ចង់​ក្អួត​។​
​    ​- ស្លៀកពាក់​ខោអាវ​ដែល​ស្រួល​ពាក់ ជាពិសេស​កុំ​រក​ឈុត​ណា​ដែល​តឹង​ត្រង់​ចង្កេះ​។
​    ​- ស្នើសុំ​មនុស្ស​នៅ​កៀក​ដើម្បី​ជួយ​ចម្អិន​អាហារ ប៉ុន្តែ​ប្រសិនបើ​រកម​នុស្ស​ជួយ​ពុំ​បានទេ អ្នក​គួរ​រក​អាហារ​ងាយស្រួល​ញ៉ាំ​មិន​ងាយ​ចម្អិន ដូចជា​មី​ប៉ា​ស្តា និង​ដំឡូង​ដុត ដែល​ងាយស្រួល​ធ្វើ​បំផុត​។
​    ​
​    ​ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ​ចាញ់កូន​ធ្ងន់ធ្ងរ វេជ្ជបណ្ឌិត​ឬ​ឆ្មប​របស់​អ្នកនឹង​ណែ​នាំឱ្យ​លេបថ្នាំ​ជា​បន្តទៀត​។ ហើយ​ប្រសិនបើ​ថ្នាំ​របស់​គ្រូពេទ្យ​ជួយ​មិនបាន​ទេនោះ សូម​សាក​វិធី​ធម្មជាតិ​ដូចខាងក្រោម​៖
​    ​
​    ​- ខ្ញី (​អាច​ដាំទឹក​ផឹក​ក៏បាន ខ​ខ្ញី​ក៏បាន រក​នំខ្ញី​ញ៉ាំ​ក៏បាន សរុប​ឱ្យ​របស់​ធ្វើ​ពី​ខ្ញី​)​។


​    ​- ពាក់​ខ្សែដៃ (​អ្នកស្រាវជ្រាវ​និយាយថា​ការដាក់​របស់​ធ្ងន់​លើ កដៃ អាចធ្វើឱ្យ​ខួរក្បាល​បញ្ចេញ​ជាតិគីមី​មួយចំនួន ដែល​ជួយ​កាត់បន្ថយ​ការ​ក្អួតចង្អោ​)៕ 

អ្នកនឹងចូលចិត្ត

មតិយោបល់