Henrikh Mkhitaryan មិនអាចទៅប្រទេសអាហ្សែបៃហ្សង់សម្រាប់ប្រកួត Europa League វគ្គផ្តាច់ព្រ័ត្របានទេ ដោយសារហេតុផលនយោបាយ

ជម្រើសនៃការចាប់យករដ្ឋធានី Baku ធ្វើជាម្ចាស់ផ្ទះនៃដំណើរប្រជែងពានកំពូលលំដាប់ទីពីរអឺរ៉ុប Europa League វគ្គផ្តាច់ព្រ័ត្រ បានផ្តល់ឱ្យកាំភ្លើងធំ Arsenal នូវហេតុផលបន្ថែមទៀតសម្រាប់ការមិនសប្បាយចិត្ត ពេលដែលកីឡាករឆ្នើមមួយរូបរបស់ខ្លួនបានដកខ្លួនសម្រាប់ហេតុផលនយោបាយ។

បន្ទាប់ពីធ្វើកិច្ចពិភាក្សារយៈពេលវែងមួយជាមួយនឹង Arsenal កីឡាករ Henrikh Mkhitaryan បាននិយាយថា គាត់នឹងមិនធ្វើដំណើរទៅកាន់ប្រទេសអាហ្សែបៃហ្សង់នោះទេ សម្រាប់វគ្គផ្តាច់ព្រ័ត្រសប្តាហ៍ក្រោយ ដោយសារតែការព្រួយបារម្ភអំពីភាពតានតឹងដែលបច្ចុប្បន្ននៅតែបន្តរវាងប្រទេសមួយនេះ និងប្រទេសអាមេនី ដែលជាប្រទេសកំណើតរបស់គាត់។

Mkhitaryan បាននិយាយថា "វាគឺជាប្រភេទការប្រកួតដែលមិនរត់មករកយើងងាយៗនោះទេ។ ហើយខ្ញុំត្រូវតែទទួលស្គាល់ថា វាគឺពិតជាឈឺចាប់ខ្លាំងបំផុតដែលខកខានវា"។

ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អឺរ៉ុប UEFA ដែលរៀបចំ Europa League បានប្រតិកម្មដោយនិយាយថា ខ្លួនទទួលបានការធានាអំពីសុវត្ថិភាពរបស់ Mkhitaryan នៅក្នុងប្រទេសអាហ្សែបៃហ្សង់ "ពីអាជ្ញាធរកំពូលនៅក្នុងប្រទេសមួយនេះ" ហើយបន្ថែមថា "ផែនការសន្តិសុខទូលំទូលាយ" មួយ បានផ្តល់ទៅដល់ Arsenal។ ហើយរដ្ឋាភិបាលអាហ្សែបៃហ្សង់ផ្ទាល់កាលពីពេលថ្មីៗនេះក៏បាននិយាយផងដែរថា ខ្លួននឹងអនុញ្ញាតឱ្យ Mkhitaryan លេងក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹង Chelsea នៅថ្ងៃទី២៩ ខែឧសភាខាងមុខ។

Nagorno-Karabakh គឺជាតំបន់មួយរបស់អាហ្សែបៃហ្សង់ ដែលបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអាមេនីជនជាតិភាគតិច ដែលគាំទ្រដោយអាមេនី​ ចាប់តាំងពីសង្គ្រាមដ៏តានតឹងមួយបានបញ្ចប់នៅឆ្នាំ១៩៩៤។ កិច្ចប្រឹងប្រែងអន្តរជាតិដើម្បីដោះស្រាយជម្លោះនេះនៅតែជាប់គាំងមកទល់បច្ចុប្បន្ន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...