adverise with khmeread 151207 em applewatch

នេះ​ឬ​ជា​មូល​ហេតុដែល​អ្នក​ត្រូវ​ពាក់​នាឡិកាដៃ Apple?

​    ​ឧបករណ៍​ដូចជា​នាឡិកា Apple វា​បានធ្វើ​ឲ្យ​ជីវិត​របស់​អ្នកមាន​ភាពងាយស្រួល​និង​តាមដាន​សុខភាព​បាន​ថែមទៀត​។ ឥឡូវ Apple មានគំនិត​មួយ​ដែល​អាចជួយ​អ្នក​ក្នុងការ​តាមដាន​សុខភាព​ដោយ​ប្រើ​នូវ Sensor និង​សមត្ថភាព​ពិសេស​នៅពេល​អ្នក​ជួប​បញ្ហា​សុខភាព​ហើយ​នៅតែ​ម្នាក់ឯង​។ ភ្លាមនោះ​វា​នឹង​ទាក់ទង​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​តែម្ដង​។​

​    ​កម្មវិធី​ថ្មី​នៅលើ​នាឡិកាដៃ Apple មាន​មុខងារ​ពិសេស​មួយ ដែល​អាចជួយ​អ្នក​ពី​ការបាត់​បង់ជីវិត​នៅពេលណា​ជួប​បញ្ហា​សុខភាព (​ឧ​. គាំងបេះដូង​) ពេលនោះ Sensor របស់​នាឡិកា​នឹង​ដឹង​ភ្លាមៗ ហើយ​វា​នឹងធ្វើ​ការ​តេ​ទៅ​លេខ​សង្គ្រោះបន្ទាន់ ៩១១ ។ នៅពេល​តេ​ទៅ​វា​ចាប់​ទីតាំង​របស់​អ្នក​ដែល​កំពុងមាន​បញ្ហា ហើយ​តេ​ទៅ​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​ដើម្បី​ផ្ដល់ដំណឹង​។​

​    ​ឧបករណ៍​នឹង​ទៅ​តេ​ទៅ​ភ្នាក់ងារ​សង្គ្រោះបាន លុះ​អ្នកភ្ជាប់​វា​ជាមួយគ្នា​នឹង​ទូរស័ព្ទដៃ iPhone របស់​អ្នក ហើយ​មិនមែន​ត្រឹម​មុខងារ​នេះ​មួយ​ទេ វា​ក៏​អាចធ្វើ​ការទទួល​ការហៅ​ចូល និង​ធ្វើ​រឿង​ផ្សេងៗ​ទៀត​ជាច្រើន​៕​

adverise with khmeread
ប្រភព៖ BBC
IOS

អ្នកនឹងចូលចិត្ត

មតិយោបល់