ពិភពលោកកត់សម្គាល់ឃើញ "ខែឧសភា" ជាខែកក្រើកបំផុតលើពិភពលោកសម្រាប់ជនល្បី

ព្រឹត្តិការណ៍នានាអាចកើតឡើងដោយចៃដន្យក្នុងខែឧសភា ប៉ុន្ដែតាមប្រវត្តិសាស្រ្តព្រឹត្តិការណ៍កក្រើកលើពិភពលោកតែងតែកើតក្នុងខែនេះទាំងអស់។ ពិភពលោកចាត់ទុកខែឧសភាជាខែនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មិននឹកស្មានដល់។

១. ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៩៤ លោក Nelson Mandela ត្រូវបានប្រកាសជាប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូង។ ២. ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៨២០ អ្នកនយោបាយស្រីដ៏ល្បីជនជាតិដើមអង់គ្លេស Florence Nightingale កើតក្នុងទីក្រុង Florence ប្រទេសអ៊ីតាលី។

៣. ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៧៩៦ វ៉ាក់សាំងជំងឺអុតតូចត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Edward Jenner ។ ៤. ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១១ កងកម្លាំងអាមេរិកសម្លាប់ Osama Bin Laden ។

៥. ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៨៥៩ អ្នកផលិតភាពយន្ត Sherlock Holmes លោក Arthur Conan Doyle កើតនៅទីក្រុង Edinburgh ប្រទេសស្កុតឡែន។ ៦. ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ... បក្សណាស៊ីចាញ់ក្រោមដៃរុស្ស៊ី និងជាថ្ងៃអបអរជ័យជម្នះសង្គ្រាមលោកលើកទីពីរ។

៧. ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៨៨១ កាកបាទក្រហមអាមេរិកត្រូវបានរកឃើញដោយលោកស្រី Clara Barton។ ៨. ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយហាមឃាត់ក្រុមហ៊ុន Huawei ពីការធ្វើជំនួញលើទឹកដីអាមេរិក និង ហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យរកស៊ីជាមួយ Huawei ដោយនាំឱ្យមានភាពភ្ញាក់ផ្អើលទូទាំងពិភពលោក ចំពេលអាមេរិកនិងចិនកំពុងបង្កើនជម្លោះពាណិជ្ជកម្មរវាងគ្នានិងគ្នា៕

adverise with khmeread
tiger
Loading ad ...