ប្រញាប់តែនឹងយំ! បេក្ខជនដែលយំព្រោះទទួលបានសំឡេងឆ្នោតត្រឹម ៥ សន្លឹក តាមពិតគឺទទួលបាន ៨៥៦ សន្លឹកពេលរាប់ចប់ជាផ្លូវការម្សិលមិញ

លទ្ធផលបោះឆ្នោតនៅឥណ្ឌាត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី២៤ឧសភា ហើយបក្ស Bharatiya Janata Party (BJP) របស់នាយករដ្ឋមន្រ្តីកាន់អំណាចលោក Narendra Modi បានទទួលលទ្ធផលជោគជ័យ។ អ្នកឈ្នះឆ្នោតប្រហែលជារីករាយឥតឧបមា ប៉ុន្តែអ្នកចាញ់ឆ្នោតមួយចំនួនគឺប្រហែលជាមិនអាចទប់ទឹកភ្នែករបស់ខ្លួនបានឡើយ។ អ្នកឈរឈ្មោះមួយរូបមកពីបក្ស Independent លោក Neetu Shutteran Wala ឈរឈ្មោះប្រចាំទីក្រុង Jalandhar រដ្ឋ Punjab បានយំទាំងក្តីឈឺចាប់ដោយមិនអាចទប់អារម្មណ៍ក្តុកក្តួលរបស់ខ្លួនបានឡើយ។

នៅក្នុងវីដេអូមួយដែលល្បីសុះសាយពេញបណ្តាញសង្គមឥណ្ឌា លោក Neetu ត្រូវបានគេឃើញកំពុងយំ ដោយសារតែគាត់ចាញ់ឆ្នោត ប៉ុន្តែនោះប្រហែលមិនមែនជារឿងចម្បងដែលធ្វើឱ្យគាត់យំនោះទេ ប៉ុន្តែគាត់យំដោយខ្លួនគាត់ផ្ទាល់បានបញ្ជាក់ថា គាត់ទទួលបានសន្លឹកឆ្នោតត្រឹម ៥សន្លឹកប៉ុណ្ណោះ ទោះបីជាសមាជិកគ្រួសាររបស់គាត់មានគ្នាដល់ទៅ៩នាក់ក្តី។ គាត់ពិតជាខកចិត្តយ៉ាងខ្លាំង ជាការពិតដែលគ្រួសាររបស់គាត់ផ្ទាល់បានក្បត់គាត់ដោយមិនបានបោះឆ្នោតឱ្យខ្លួន។

បញ្ហាមួយនេះហាក់ដូចជាលោក Neetu ឆាប់ទទួលយកអារម្មណ៍ក្តុកក្តួលឆាប់រហ័សពេក ដោយសារតែការរាប់សន្លឹកផ្លូវការបញ្ចប់ចុងក្រោយកាលពីម្សិលមិញ បានបង្ហាញឱ្យឃើញថា គាត់អាចទទួលបានសន្លឹកឆ្នោតសរុបចំនួន ៨៥៦សន្លឹក។

យោងតាមវេបសាយគណៈកម្មការបោះឆ្នោតរបស់ឥណ្ឌាផ្លូវការ (ECI) លោក Neetu បានស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន២០៕

 

adverise with khmeread
tiger
Loading ad ...