លោក Trump ត្រៀមប្រាក់ ១៦ ពាន់លានដុល្លារចេញសងដល់កសិករ ដែលរងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ឧសភា បាន​បញ្ចេញ​កញ្ចប់​ជំនួយ​ថ្មី​ចំនួន ១៦ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​កសិករ ដែល​ជាប់ផុង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។​

​លោក Trump ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា "កសិករ​ត្រូវបាន​វាយប្រហារ​ដោយ​ចិន​។ យើង​នឹង​ជួយ​កសិករ​របស់​យើង ហើយ​យើង​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​កម្រិត​ឱកាស​ស្មើភាព​គ្នា ដែលមាន​សារៈសំខាន់"។​

​លោក ​Trump ​ជាថ្មី​ម្តងទៀត​បាន​អះអាងថា ចិន​កំពុង​បង់​ពន្ធគយ ២៥ ភាគរយ ដែល​លោក​បាន​វាយ​ទៅលើ​ការ​នាំចូលទំនិញ​តម្លៃ ២០០ ពាន់​លាន​ដុល្លារ ដែល​ក្រុម​សេដ្ឋវិទូ​យល់ស្រប​ដែរ​ថា ត្រូវបាន​បង់​ដោយ​បណ្តា​ក្រុមហ៊ុន ​និង​អ្នកប្រើប្រាស់​។​

ប្រធានាធិបតីអាមេរិករូបនេះក៏បាននិយាយផងដែរថា "​ប្រាក់​មួយចំនួន​នោះ​នឹង​ទៅ​ដល់ដៃ​កសិករ ​ដើម្បី​ជួយ​ពួកគេ​ក្នុងអំឡុងពេល​មួយ ​ដែល​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​ចំពោះ​ពួកគេ​"។​

​យុទ្ធសាស្ត្រ​ពន្ធ​ដ៏​គឃ្លើន​របស់លោក Trump ជាពិសេស​ប្រឆាំងនឹង​ប្រទេស​ចិន​បាន​ទាក់ទាញ​ការសង​សឹក​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​ប្រទេស​ដទៃទៀត ដែល​បាន​ដំឡើង​ពន្ធ​ដែរ ​ដើម្បី​វាយ​កន្លែង​ឈឺចាប់​បំផុត​របស់​អាមេរិក គឺ​វិស័យ​កសិកម្ម​។​

​សណ្តែកសៀង​ និង​សាច់ជ្រូក​ គឺជា​គោលដៅ​ចម្បង ប៉ុន្តែ​ដំណាំ​ផ្សេងទៀត​ជាច្រើន​បានទទួល​រង​ផង​ប៉ះពាល់​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោល​។ ការនាំចេញ​សណ្តែកសៀង​ទៅ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ៧៥ ភាគរយ​នៅ​ឆ្នាំ ២០១៨​។ នេះ​បើ​យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab