បុរសចិនម្នាក់ស្រវឹងជោគជាំ, ងើបព្រឹកឡើង មិនដឹងពីណាគេលួចកាត់លិង្គដាច់ជាពីរ

បុរសចិនម្នាក់ បានបាត់លិង្គរបស់គាត់ទាំងអាថ៌កំបាំង បន្ទាប់ពីស្រវឹងសន្លប់ស្ដូកស្ដឹងនៅយប់ដែលផឹកស្រវឹងខ្លាំង។

យោងតាមសារព័ត៌មានចិន បុរសវ័យ ៤៤ ឆ្នាំឈ្មោះ Tan បានភ្ញាក់ឡើងនៅព្រឹកបន្ទាប់ទាំងការឈឺចាប់ និងហូរឈាមធ្ងន់ធ្ងរ មុនពេលដឹងថាផ្នែកមួយនៃអវៈយវៈរបស់គាត់ត្រូវបានជនអាណាមិកលួចកាត់ដាច់ជាពីរកង់។

គ្រួសារដ៏រន្ធត់ក្រៃលែងបានប្រញាប់ដឹកបុរសនេះទៅមន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានដេរតលិង្គរបស់គាត់វិញដោយចំណាយពេលអស់ ១៥ ម៉ោង។

ឧបទ្ទវហេតុនេះបានកើតឡើងនៅទីក្រុង Huaihua ខេត្ត Hunan ប្រទេសចិនកាលពីពេលថ្មីៗនេះក្នុងខែឧសភានេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...