ក្មេងប្រុសអាយុ១១ឆ្នាំមកពីស៊ូចូវ (Suzhou) ប្រទេសចិន បាននិយាយថាខ្លួនបានកាត់ម្រាមដៃ បន្ទាប់ពីបានឈ្លោះជាមួយឪពុកខ្លួននឹងរឿងញៀនស្មាតហ្វូន។
ឪពុករបស់គាត់បានស្ដីបន្ទោសខ្លាំងៗដាក់គាត់ដោយសារការញៀននឹងទូរស័ព្ទជ្រុលហួសហេតុ ហើយក្មេងប្រុសនោះដោយការខឹងសម្បារខ្លាំងពេកបានស្ទុះទៅចាប់កាំបិតហើយកាត់ចង្អុលម្រាមដៃឆ្វេងខ្លួនឯងចោលតែម្ដង។
ការឈ្លោះប្រកែកនោះចាប់ផ្ដើមនៅពេលដែលឪពុករបស់ក្មេងប្រុសនេះប្រាប់គាត់ឲ្យដាក់ទូរស័ព្ទចុះ ហើយឲ្យទៅជួយធ្វើកិច្ចការសាលារបស់ប្អូនប្រុស។
ក្រោយកើតហេតុក្មេងប្រុសនោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យ វះកាត់ដោយលោកគ្រូពេទ្យ Ren Zhourong បានតភ្ជាប់ដៃក្មេងប្រុសនោះឡើងវិញ ដែលការវះកាត់នោះមានរយៈពេល៣ម៉ោង៕
ប្រភព៖ Metro
