ស្ទះចរាចរណ៍លើភ្នំហេមពាន្ត១២ម៉ោងបណ្តាលអ្នកខ្លះហត់អស់កម្លាំងពេលចុះមកវិញ ស្លាប់សរុប ៨ នាក់ក្នុងសប្តាហ៍នេះ

អ្នកឡើងភ្នំ៤នាក់ទៀតបានស្លាប់នៅលើភ្នំហេមពាន្ត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ចំនួន ៨នាក់ក្នុងរយៈពេលត្រឹមមួយសប្ដាហ៍ ដែលច្រើនជាងចំនួនសរុបសម្រាប់ឆ្នាំមុនទាំងមូល។ មនុស្ស៤នាក់បានស្លាប់ដោយសារការអស់កម្លាំង ខណៈពេលដែលពួកគេបានធ្វើដំណើរចុះក្រោមកាលពីថ្ងៃព្រហស្បតិ៍។

វាកើតឡើងចំពេលមានចរាចរណ៍កកកុញនៅជិតកំពូលភ្នំ ដែលជាកំណត់ត្រាខ្ពស់មួយសម្រាប់ការឡើងភ្នំនេះ ទោះបីជាមានការអំពាវនាវដើម្បីកំណត់ចំនួននៃការផ្តល់លិខិតអនុញ្ញាតឡើងភ្នំនេះក៏ដោយ។ ប្រទេសនេប៉ាល់បានផ្តល់ការអនុញ្ញាតចំនួន២៨១ នៅតម្លៃ១១.០០០ដុល្លារ សម្រាប់អ្នកឡើងភ្នំនៅនិទាឃរដូវ នៅឯភ្នំខ្ពស់ដាច់គេលើលោកមួយនេះ។ 

អ្នកឡើងភ្នំជនជាតិឥណ្ឌាពីរនាក់ឈ្មោះ Kalpana Das អាយុ៥២ឆ្នាំនិង Nihal Bagwan អាយុ២៧ឆ្នាំបានស្លាប់ ខណៈពេលដែលបានវិលត្រលប់មកវិញចុះពីលើកំពូលភ្នំកាលពីថ្ងៃព្រហស្បតិ៍។

អ្នករៀបចំដំណើរកំសាន្តក្នុងស្រុកលោក Keshav Paudel បានប្រាប់ទៅទីភ្នាក់ងារសាព័ត៌មាន AFP ថា លោក Bagwan បាន "បានជាប់ក្នុងចរាចរណ៍កកស្ទះអស់រយៈពេល ១២ម៉ោង ហើយទទួលអាការៈអស់កម្លាំងខ្លាំង"។ អ្នកឡើងភ្នំជនជាតិអូទ្រីសវ័យ ៦៥ឆ្នាំមួយរូប បានស្លាប់នៅលើតំបន់ភាគខាងជើងតំបន់ទីបេតិ៍នៅផ្នែកមួយកន្លែងនៃភ្នំមួយនេះ៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...