បែកធ្លាយ Ramos ចង់​ចាកចេញពី​ក្លឹប Real Madrid បន្ទាប់ពីមានជម្លោះតឹងសរសៃកទៅវិញទៅមកជាមួយប្រធានក្លឹប

Sergio Ramos កំពុង​ពិចារណា​ចាកចេញពី​ក្លឹប Real Madrid នៅ​រដូវក្តៅនេះ។ នេះបើតាមសេចក្តីរាយការណ៍​នៅប្រទេសអេស្ប៉ាញ។

ប្រធាន​ក្រុម​រូបនេះ​ ​ត្រៀម​ខ្លួន​ចាកចេញ​ពី​​​ពហុកីឡាដ្ឋាន Bernabeu បន្ទាប់ពី​ចំណាយ​ពេល​១៤​ឆ្នាំ​នៅរដ្ឋធានីអេស្ប៉ាញនេះ។ ក្រុម Real Madrid ធ្វើ​មិនសូវ​បាន​ល្អទេ​នៅ​រដូវកាល​​នេះ ហើយ​ក្លឹប​នេះថែមទាំង​បាន​បណ្តេញ​គ្រូបង្វឹក​ពីររូបគឺលោក Julen Lopetegui និង​លោក Santiago Solari ផងដែរ។

ក្រុម​ហូឡង់ Ajax ​បាន​យក​ឈ្នះ​ក្រុម Real Madrid ៤-១ នៅពហុកីឡាដ្ឋាន Bernabeu ដែលធ្វើ​ឲ្យ​លទ្ធផល​សរុប​ ៦-៣ នៅវគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ ស្របពេល​
Ramos ខកខានមិនបាន​លេង ដោយ​សារជាប់ពិន័យ​ បន្ទាប់ពី​មាន​ចេតនាទទួល​យក​កាតលឿងនៅ​ក្នុងការ​​ប្រកួត​ជើង​ទី​១ ដែល​ពេលនោះ Real Madrid ឈ្នះ​២-១ ។​

Ramos បាន​សារភាព​បន្ទាប់ពី​ក្រុម Real Madrid ខ្ទាតចេញពីក្របខណ្ឌនេះ​ថា “វាគឺជា​កំហុស​មួយ​ ហើយ​ខ្ញុំ​នឹង​ទទួល​យក​ការ​ស្តីបន្ទោស​២០០ភាគរយ”។ ប្រធាន​ក្លឹប Florentino Perez បាន​ហៅ​ Ramos ថា មិនគួរ​ឲ្យ​គោរពសោះ ហើយ​អ្នក​ទាំង​ពីរ​ចាប់ផ្តើម​មាន​ជម្លោះ​តែម្តង។

តាមព័ត៌មានថា Ramos បាន​រិះគន់​ប្រធាន​ក្លឹបរូបនេះវិញ ដោយចោទប្រកាន់​លោក Perez ជុំវិញ​បញ្ហា​នាពេលបច្ចុប្បន្ន​ ថា ជា​កំហុស​របស់​លោក​ផ្ទាល់​ ដោយ​ប្រកាសថា ផែនការ​របស់​លោក Perez សម្រាប់យុទ្ធនាការ​នេះ​មិន​ទាន់​ដល់​កម្រិត​ស្តង់ដារនោះទេ ហើយ​អះអាងថា “​បង់លុយឲ្យ​ខ្ញុំ​មក ខ្ញុំនឹង​ចាកចេញ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...