សង្ស័យតែចេះក្បាច់គុនបុរាណខ្មែរទេដឹង! ក្មេងស្រីអាយុ១១ឆ្នាំឃើញចោរកំពុងប្លន់ម៉ូតូម្តាយរបស់ខ្លួន ស្ទុះវឹងទៅម៉ាត់មុខចោររហូតភ័យរត់ប្រាស់អាយុ

ក្មេងស្រីតូចដ៏អង់អាចមួយរូប បានវាយប្រហារទៅលើចោរប្លន់ម្នាក់ និងធ្វើឱ្យចោររត់គេចចេញទាំងភិតភ័យ ខណៈចោររូបនោះកំពុងព្យាយាមប្លន់ម៉ូតូកូនទាម្តាយនាងនៅក្នុងប្រទេសអាហ្សង់ទីន។

កាមេរ៉ាសុវត្ថិភាពបានផ្តិតទិដ្ឋភាព ដែលក្មេងស្រីវ័យ១១ឆ្នាំដ៏ក្លាហានបានរត់ចូលទៅក្នុងកន្លែងកើតហេតុនៅក្នុងសង្កាត់ Zárate នៃទីក្រុង Buenos Aires នៅអំឡុងម៉ោង ៩:៣០​ យប់នាទីម៉ោងក្នុងតំប កាលពីថ្ងៃពុធ។

ក្មេងស្រីរូបនេះត្រូវបានបង្ហាញនៅក្នុងវីដេអូ កំពុងឈរនៅច្រកចូលក្នុងអគារមួយ ពេលដែលបុរសម្នាក់បានរត់កាត់ផ្លូវ និងបង្ខំម្តាយក្មេងស្រីឱ្យចេញពីម៉ូតូ។

ក្មេងស្រីដ៏ស្វាហាប់រូបនេះបានឈរមើលស្ថានការណ៍ប្រមាណជាប្រាំវិនាទី មុននាងរត់ចុះក្រោម និងជូនចោរប្លន់នូវកណ្តាប់ដៃស្តាំមួយទំហឹងចូលកញ្ចប់មុខ។ ម្តាយក្មេងស្រីបន្ទាប់មកចាប់អាវចោរ និងច្រានបុរសរូបនោះចេញ។ ស្ថិតនៅក្នុងវីដេអូវាហាក់ដូចជាក្មេងស្រីចង់ចង់រត់ប្រដេញជាមួយនឹងចោរ ប៉ុន្តែម្តាយក្មេងស្រីព្យាយាមឃាត់កូនស្រីរបស់គាត់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ចោររូបនេះបានរត់គេចខ្លួន និងមិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ៕
 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...