ក្រុមហ៊ុនអាមេរិកបង្ហាញផែនការផលិតយន្តហោះផ្តាច់ព្រលឹង អាចដឹកអ្នកដំណើរពីទីក្រុងញូវយ៉កទៅទីក្រុងឡុងដ៍ដោយប្រើពេល ៩០ នាទី!

ក្រុមហ៊ុនអាមេរិកថ្មីមួយ បានបង្ហាញគម្រោងក្នុងការអភិវឌ្ឍយន្តហោះមួយ ដែលនឹងហោះលឿនជាងសំឡេងដល់ទៅ ៥ ដង ដោយដឹកអ្នកដំណើរពីទីក្រុងញូវយ៉កសហរដ្ឋអាមេរិកទៅទីក្រុងឡុងដ៍របស់អង់គ្លេសដោយប្រើពេលត្រឹម ៩០នាទី ឬតិចជាងនេះ។

ក្រុមហ៊ុនផលិតយន្តហោះ Hermeus Corporation ដែលមានមូលដ្ឋាននៅក្នុងរដ្ឋអាត្លង់តា បាននិយាយថា ខ្លួនទទួលបានហិរញ្ញវត្ថុពីមូលនិធិ Seed Funders និងអ្នកវិនិយោគឯកជន ដើម្បីអភិវឌ្ឍយន្តហោះមួយគ្រឿងនេះ ដែលអាចធ្វើដំណើរនៅឯរយៈល្បឿន Mach 5 (៦១៧៤គីឡូម៉ែត្រក្នុងមួយម៉ោង) ពោលគឺលឿនជាងល្បឿន Mach 1 (១២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង) ប្រាំដង នៃខ្នាតល្បឿនសំឡេង។

ប្រសិនបើគម្រោងនេះជោគជ័យ វានឹងអាចធ្វើបដិវត្តន៍ការហោះហើរពាណិជ្ជកម្មឆ្លងកាត់សមុទ្រអាត្លង់ទិក។ បច្ចុប្បន្ននេះ ការធ្វើដំណើរតាមផ្លូវអាកាសរវាងទីក្រុងឡុងដ៍ និងញូវយ៉កត្រូវចំណាយពេលច្រើនជាង ៧ម៉ោង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...