រៀបការបានជាង៤ខែមិនព្រមចុះអេតាស៊ីវីល,ប្រពន្ធប្រចណ្ឌខ្លាំងចាក់ប្តីសម្លាប់

   ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនស្ត្រី២នាក់ក្នុងករណីទំនាស់ប្រើកាំបិតកាប់ចាក់សម្លាប់បុរសជាប្តីមិនព្រមចុះអេតាស៊ីវីល នៅចំណុចក្នុងបន្ទប់ជួល(ផ្ទះសង់ថ្មី) ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២៤ឧសភាឆ្នាំ២០១៩ វេលាម៉ោង៨យប់។ 

​     ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់ រួមមាន ១-ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង ២-ឈ្មោះ ង៉ូយ សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

​      ចំណែកជនរងគ្រោះ ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ស្លាប់) ។សម្ភារៈបន្សល់ទុក កាំបិតបុ័ងតោចំនួន១ , កូនកាំបិតចុងស្រួចដងឈើចំនួន០១ , ខ្សែភ្លើងជាប់ព្រី០១ខ្សែ , ភួយចំនួន០២ , សារុងពណ៌ផ្ទៃមេឃចំនួន០១ , ស្កុតរុំ០១ដុំ , ខ្សែជ័រលីឡុងពណ៌ផ្កាឈូកចំនួន០១ និងរូបថ០១សន្លឹក ។

​     ប៉ូលិសបន្តថា​ ដំបូងជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះបានរៀបការជាមួយគ្នា នៅថ្ងៃទី២៦មករាឆ្នាំ២០១៩  ហេីយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះឱ្យទៅចុះសំបុតអាពាហ៍ពិពាហ៍ជាមួយគ្នា ។ ជនរងគ្រោះបាននិយាយថា ចាំការបាន០២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានចិតប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់គ្នាជាញឹកញាប់ ។      

​      លុះនៅថ្ងៃទី២៣ឧសភាឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន(ជនសង្ស័យឈ្មោះគង់ ធីតា)ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមានអាការៈមិនសូវស្រួលខ្លួន ។ រហូតដល់ថ្ងៃទី២៤ឧសភា២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះមួយម៊ឺនរៀល ហើយជនរងគ្រោះមិនព្រមឱ្យ ក៏មានជម្លោះជាមួយគ្នាតែម្តង ។ 

​     បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាប់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឱ្យម្តាយ(ជនសង្ស័យ គឹម ធីតា) ជួយ ហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតតាំងបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឱ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ថែមជនរងគ្រោះបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងតែម្តង ។ 

​      ទើបនៅថ្ងៃទី២៤ឧសភាឆ្នាំ២០១៩ វេលាម៉ោង៩យប់ទេីប ជនសង្ស័យទាំង០២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង ។ នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab