សុទ្ធតែអតីតមេៗយោធានិងឯកអគ្គរដ្ឋទូតជើងចាស់អាមេរិកជិត៨០នាក់ព្រមានអាមេរិកកុំឱ្យធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ប្រយ័ត្នចាញ់ខ្មាស់គេ!

បើទោះបីជាសេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតីអាមេ​រិក ដូ​ណា​ល់ ត្រាំ និយាយថា លោក​មិន​មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ក្តី ក៏​ប៉ុន្តែសហរដ្ឋអាមេរិកនៅតែ​បន្ត​បង្កើន​​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិម​បូព៌ា​។ នៅក្នុង​ការអភិវឌ្ឍ​ថ្មីៗ​បំផុតចុងក្រោយនេះ លោកត្រាំ បានទទួលស្គាល់ថា មន្ទីរ​បញ្ច​កោណ​នឹង​បញ្ជូន​កងទ័ព​ចំនួន​១.៥០០​នាក់​​បន្ថែម​ទៀត​ទៅ​កាន់​តំបន់នេះ បន្ទាប់ពី​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​រួមជាមួយ​នាវាចម្បាំង​ច្រើន​គ្រឿងនិង​យន្តហោះទម្លាក់គ្រាប់បែក។​

​ក្នុងពេល​កំពុងមាន​ភាព​តានតឹងខ្លាំង​រវាង​ប្រទេស​ទាំងពីរ ​អតីត​ឧត្ដមសេនីយ៍​និង​ឧត្តមនាវី​និងឯកអគ្គរដ្ឋទូត​ចូលនិវត្តន៍​អាមេរិក​ចំនួន​៧៦​នាក់ បាន​ចុះហត្ថលេខា​​លើ​លិខិត​បើក​ចំហ​មួយ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​ ដោយ​ជំរុញ​លោកកុំ​ធ្វើ​សង្គ្រាមជាមួយនឹងអ៊ីរ៉ង់​។​

​លិខិត​នេះ​បានសរសេរថា "យើង​ផ្ញើ​លិខិត​ទៅ​លោក​ដើម្បី​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​របស់​យើង​អំពី​ការកើនឡើង​នៃ​ភាព​តានតឹង​នៅពេលនេះ​ជាមួយ​អ៊ីរ៉ង់​នៅ​ឈូង​​សមុទ្រ​អារ៉ាប់​​។ ការ​ស្អប់​គ្នា​ទៅវិញទៅមក​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់ ការបញ្ជូន​នាវាចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​និង​របាយ​​ការណ៍​អំពី​ការត្រៀម​វាយប្រហារ​របស់​អ៊ីរ៉ង់​លើកងទ័ព​អាមេរិក​និង​កន្លែង​ទាក់ទង​ការទូត​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​នោះ កំពុង​បង្កើនការព្រួយបារម្ភ​ខ្លាំង​និង​ការ​​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ស្រួចស្រាវ​។ សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ដោយ​ការជ្រើសរើស​ឬ​ការវាយតម្លៃ​ស្ថានការណ៍​ខុស ​នឹង​បង្កើត​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​មជ្ឈិមបូព៌ា​ដែល​បាន​​ធ្វើឱ្យ​អស្ថិរភាព​រួចហើយនោះ​និង​រុញច្រាន​សហរដ្ឋអាមេរិក​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​មួយ​ផ្សេង​ទៀត​ ដែល​នាំ​ឱ្យ​ចំណាយ​ហិរញ្ញវត្ថុ ជីវិត​មនុស្ស និង​ចំណាយ​លើ​​តំបន់​ភូមិសាស្ត្រ​ដ៏​សម្បើម"។​

​លិខិត​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា "ការខ្វះ​ការធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ចំ​ពេល​ការកើនឡើង​នៃ​សង្គ្រាម​ពាក្យសម្តី បានធ្វើឱ្យ​ងាយ​មានការ​វាយ​តម្លែ​ស្ថានការណ៍​ខុស​​ហើយ​ជា​លទ្ធផល វា​ធ្វើឱ្យមាន​ជម្លោះ​យោធា​ដែល​មិន​អាច​គិត​ទុកជាមុន​បាន​ទៅជា​យ៉ាងណា​នោះទេ​"​។​

​លិខិត​នេះក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុងតេហេ​រ៉ង់​ចាប់ផ្តើម​ចរចាគ្នា​ដូច​ដែល​អ្វី​ធ្លាប់បាន​ធ្វើកាលពីមុន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab