ប៉ូលិសខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅគល់ស្ពានព្រែកសំរោង ផ្លូវ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ២០១៩ ម៉ោង០៨ព្រឹក ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ទឹម ជីវ័ន្ត ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រែកហូរ សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
 

adverise with khmeread
tiger
Loading ad ...