នាំកុមារីអាយុ៣ឆ្នាំរំលោភក្នុងបន្ទប់ទឹកត្រូវបានប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅចាប់ខ្លួននាថ្ងៃទី២៥ ឧសភា ២០១៩ ម៉ោង០៧និង៣០ នាទី​ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើអនីតិជនក្រោមអាយុ ១៥ឆ្នាំនៅផ្ទះលេខ១៤០ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅកាលពីថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៨ ម៉ោង០៨ និង៥០នាទី។

​ប៉ូលិសនិយាយថា​ កុមារីរងគ្រោះកើតនៅ ឆ្នាំកំណើត ២០១៦ ជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបី ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។​ ចំណែកជនសង្ស័យឈ្មោះ អ៊ន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។

​ប៉ូលិសបន្តថា មុនពេលកើតហេតុម្តាយបាន នាំកុមារីរងគ្រោះមកលេងផ្ទះម្តាយក្មេក (ផ្ទះកើតហេតុ) រួចម្តាយទៅធ្វើការនៅខេត្តព្រះសីហនុ។ រហូតដល់ម៉ោង០៨ និង៥០ នាទី ថ្ងៃទី២៤ឧសភាឆ្នាំ២០១៩ ជនសង្ស័យត្រូវជាពូបង្កើតកុមារីរងគ្រោះបាននាំកុមារីរងគ្រោះងូតទឹក នៅក្នុងបន្ទប់ទឹក រួចជនសង្ស័យក៏ចាប់កុមារី រងគ្រោះរំលោភ។ 

​ពេលនោះកុមារីរងគ្រោះឈឺស្រែកយំ ជនសង្ស័យក៏ដកប្រដាប់ភេទចេញ។ ដល់ពេលល្ងាចថ្ងៃដដែល ជីដូនខាងម្តាយមកយកកុមារីរងគ្រោះទៅផ្ទះនៅខេត្តព្រៃវែងវិញ រួចក៏នាំកុមារីរងគ្រោះទៅងូតទឹកឃើញប្រដាប់ភេទកុមារីរងគ្រោះ ហើមក្រហម និងមានស្នាមដាច់ ក៏សួរនាំ កុមារីរងគ្រោះបាន និយាយប្រាប់រឿងហេតុទាំង អស់ខាងលើ រួចជីដូនក៏ទូរស័ព្ទប្រាប់ម្តាយកុមារីរងគ្រោះដែលធ្វើការ នៅខេត្តកំពង់សោម មកនាំកុមារីរងគ្រោះដាក់ពាក្យបណ្តឹង នៅទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២។ 

​ប៉ូលិសបន្តទៀតថា លុះដល់ថ្ងៃទី២៥ ឧសភា ២០១៩ ម៉ោង០៧ និង៣០ នាទី ប៉ូលិសបានចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិដើមស្លែង សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...