adverise with khmeread Dc356f0b d240 41a7 bab8 8e2754452373

គ្រោះថ្នាក់ចរាចររវាងរថយន្តធំនិងរថយន្តតូច នៅផ្លូវជាតិលេខ៤របួសធ្ងន់៣នាក់

      ព្រះសីហនុ ៖ មនុស្ស៣នាក់របួសធ្ងន់(ស្រ្តីម្នាក់)ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរកាល​ពីវេលាម៉ោង១និង៥៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចចំណោទលោកយាយម៉ៅ ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ ។
     ប្រភពព័ត៌មានដំបូងបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងរវាងរថយន្តធំប្រភេទស្ទូច និងរថយន្តទេសចរណ៍ម៉ាកCRV បើកបរបញ្រ្ចាស់ទិសគ្នា ពីក្រុងព្រះសីហនុទៅភ្នំពេញ ក៏មានការប៉ះទង្គិចគ្នា បណ្តាលឲ្យអ្នកបើកបរ និង អ្នករួមដំណើរក្នុងរថយន្តCRVរស្លាកលេខភ្នំពេញ2Z-4663បួសធ្ងន់៣នាក់ស្រ្តីម្នាក់ បុរសម្នាក់ជនបរទេស។  ចំណែកភាគីខាងរថយន្តធំ ប្រភេទស្ទូចក្រោយកើតហេតុកើតឡើង បានរត់គេចខ្លួនបាត់ ។
     ក្រោយកើតហេតុប៉ូលិសចរាចរណ៍ខេត្តបាននាំយករថយន្ត២គ្រឿងទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោះស្រាយ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះ៕

adverise with khmeread

មតិយោបល់