ចោរឆក់មួយក្រុមថ្លើមធំហ៊ានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ជិតប៉ុស្តិ៍ប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងដើរលើដងផ្លូវបណ្ដាលឱ្យនារីរង គ្រោះនិងជនសង្ស័យដួលទាំងអស់គ្នា ត្រូវបាននារីរងគ្រោះស្រែកថាចោរៗស្របពេលសមត្ថកិច្ចកំពុងតែប្រចាំការ នៅប៉ុស្តិ៍ចេញមកពទ្ធ័ចាប់បាន២នាក់ និងរត់រួច២នាក់។

សកម្មភាពនេះ កើតឡើងនៅវេលាម៉ោង២ និង៣០ យប់រំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យ ទី២៦  ខែឧសភា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ១៣៩កែងផ្លូវ១២៨ជាប់ប៉ុស្តិ៍មិត្តភាពក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យទី១-ឈ្មោះ សុខ រ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបសិស្សសាលាជា ស៊ីម សាមគ្គី ថ្នាក់ទី៩ ស្នាក់ភូមិចំរើនផល  សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ជាអ្នកឌុបនិងជនសង្ស័យទី២-ឈ្មោះ គង់ ភារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបនៅផ្ទះ  ស្នាក់ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ជាអ្នកឆក់អង្គុយពីក្រោយ។

​ចំណែកជនរងគ្រោះឈ្មោះ ប៉ាល់ សុភាព ភេទស្រី អាយុ៣០ឆ្នាំមុខរបរនៅយេស KTV (ជិតផ្ការាំទឹករាំ) ស្នាក់នៅផ្ទះជួលជិតទីតាំងកន្លែងកើតហេតុខាងលើ។ មានស្រុកកំណើតភូមិសាយ (ខ) ស្រុកពាមរក៏  ខេត្តព្រៃវែង។

​តាមការរៀបរាប់ពីនារីរងគ្រោះថាមុនពេលកើតហេតុជនរងខាងលើបានចេញពីធ្វើការបានដើរតាមផ្លូវ១៣៩ពីត្បូងទៅជើង។  លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូពីរគ្រឿងមួយ គ្រឿងម៉ាក ស្មាក់រីរីវ៉ូ មិនចាំស្លាកលេខ ក្រោយពីជិះហួសហើយមួយគ្រឿងទៀតជិះត្រលប់ក្រោយវិញម៉ាក BeAT ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HN 0337 បានធ្វើសកម្មភាពឆក់កាបូបស្ពាយ​ បណ្ដាលឱ្យជនរងគ្រោះដួលរងរបួសរលាត់កែងដៃ រួចក៏ទាញកាបូបមកវិញ បណ្ដាលឱ្យដួលម៉ូតូជនសង្ស័យហើយនារីរងគ្រោះបានស្រែកចោរៗ ស្របពេលសមត្ថកិច្ចប្រចាំការនៅប៉ុស្តិ៍ចេញមកអន្តរាគមន៍ឃាត់ខ្លួន បានភ្លាមៗចំនួន២នាក់និងរត់រួចជិះម៉ូតូគ្នា២នាក់បាត់។

​បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនចូលប៉ុស្តិ៍មិត្តភាពដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តតាមផ្លូវច្បាប់។

​ចំ​ណែកជនរងគ្រោះក៏បានមកដាក់ពាក្យរួចរាល់​ ហើយសមត្ថកិច្ចប្រគល់កាបូបឱ្យវិញដែលមានទូរស័ព្ទមួយគ្រឿងនិងលុយមួយចំនួន៕


 

adverise with khmeread
tiger
Loading ad ...