គ្រាន់តែអេះមុខខណៈកំពុងបើកបរ កាមេរ៉ាឆ្លាតរបស់ប៉ូលិសចិនចាប់កំហុសថាបើកបណ្តើរនិយាយទូរស័ព្ទបណ្តើរ និងចេញប័ណ្ណពិន័យ ៥០ យ័ន

បុរសម្នាក់នៅចិនភាគខាងកើតបានទទួលការពិន័យបន្ទាប់ពីកាមេរ៉ាចរាចរណ៍ដែលប្រើប្រាស់បច្ចេកវិជ្ជាខួរក្បាលនិម្មិត (AI) ចាប់បុរសរូបនេះអេះមុខរបស់គាត់ថាជាការតេទូរស័ព្ទ។ 

យោងតាមវេបសាយ Jilu Evening Post អ្នកបើកបររថយន្តឈ្មោះ Liu បានកំពុងបើកបរនៅខេត្តជីណាន ភាគខាងកើតខេត្តសានទុង កាលពីថ្ងៃចន្ទ និងលើកដៃរបស់គាត់អេះមុខខណៈបើកឆ្លងកាត់កាមេរ៉ាចរាចរណ៍។ 

រឿងបន្ទាប់ដែលគាត់ដឹង គឺថា គាត់បានទទួលការជូនដំណឹងមួយថាគាត់បានរំលោភច្បាប់ចរាចរណ៍ពីបទ "បើកបរបណ្តើរនិងនិយាយទូរស័ព្ទបណ្តើរ"។ រូបថតនៃការរំលោភច្បាប់របស់គាត់ក៏ត្រូវបានភ្ជាប់មកជាមួយការជូនដំណឹងនេះដែរ។ 

គាត់ត្រូវបានជូនដំណឹងថាគាត់នឹងទទួលការពិន័យ២ពិន្ទុនៅលើប័ណ្ណបើកបររបស់គាត់ និងបានបង្គាប់ឱ្យគាត់បង់លុយពិន័យ ៥០ យ័ន (៧,២៥ ដុល្លារ)។ 

លោក Liu និយាយថា គាត់នឹងទៅតវ៉ាដល់ប៉ុស្តិ៍ប៉ូលិសរឿងផាកពិន័យនេះ ព្រោះគាត់គ្រាន់តែអេះមុខប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...