Liverpool បង្ហាញចំណាប់អារម្មណ៍លើ Sergio Ramos ដែលចង់ចាកចេញពី Real Madrid

ក្លឹបហង្សក្រហម Liverpool បានបង្ហាញចំណាប់អារម្មណ៍​លើ​ខ្សែការ​ពារ Sergio Ramos​ ប្រធានក្រុមរបស់ក្លឹប Real Madrid មក​កាន់​ក្របខណ្ឌ​ EPL ​នៅ​រដូវក្តៅនេះ​។

មាន​សេចក្តី​រាយការណ៍​នៅ​អេស្ប៉ាញ​ថា ក្លឹប Liverpool នឹង​ដាក់​សំណើ​ ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្ត​ចាកចេញពី​ក្លឹប Real Madrid ។

គេនិយាយថា Ramos មាន​ជម្លោះ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្លឹប Real Madrid បន្ទាប់​ពី​ក្លឹបនេះជួប​រដូវកាល​ដ៏អន់​​ ដែល​ឈាន​ដល់​ជម្លោះ​ពាក្យសម្តី​​បន្ទាប់ពី​ក្រុម Real Madrid ត្រូវ​ក្រុម Ajax ទម្លាក់ចេញ​ពី​ក្របខណ្ឌ CL

គេជឿថា កីឡាករ​អេស្ប៉ាញ​វ័យ៣៣​ឆ្នាំ​រូបនេះ​កំពុង​ពិចារណា​ចាកចេញ​ ហើយ​មាន​ការ​ប៉ាន់ប្រមាណថា គ្រូបង្វឹកក្លឹប Liverpool លោក Jurgen Klopp ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​។

ប៉ុន្តែ Ramos មិនសូវ​ទទួល​បាន​ការ​ពេញ​ចិត្ត​​នៅក្នុងចំណោម​សមាជិក​របស់​ក្រុម Liverpool ទេ បន្ទាប់ពីឥរិយាបថមិនល្អរបស់កីឡាករ​រូបនេះ អំឡុង​ពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ​ CL កាលពីរដូវកាលមុន ដែល​ពេលនោះ Ramos បាន​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ Mohamed Salah ​ចាក​ចេញពី​ទីលាន​ប្រកួតទាំងទឹកភ្នែក​ដោយ​មាន​បញ្ហា​របួស​ស្មា។

ក្រោយ​មក​ទៀត Ramos បន្ត​ប៉ះទង្គិចពាក្យ​សម្តី​ជាមួយ​ខ្សែការពារ Dejan Lovren ហើយ​ជម្លោះអូសបន្ថាយ​ច្រើន​ខែ​ ហើយ​បន្ត​នៅលើ​បណ្តាញ​សង្គម​ផងដែរ​ រហូត​ដល់​កីឡាករ​អន្តរជាតិក្រូអាស៊ី​រូបនេះ​ត្រូវ​ជាប់​ពិន័យ​មួយ​ប្រកួត​ផងដែរ៕

adverise with khmeread
tiger
Loading ad ...