Trump យល់ព្រមលក់អាវុធតម្លៃ ៨ ពាន់លានដុល្លារឱ្យទៅអារ៉ាប៊ីសាអូឌីតទុកការពារខ្លួន ខណៈអាមេរិកនិងអ៊ីរ៉ង់កំពុងសង្គ្រឺតធ្មេញដាក់គ្នា

លោកប្រធានាធិបតីអាមេរិក Donald Trump បានអនុម័តលើការលក់អាវុធតម្លៃរាប់ពាន់លានដុល្លារឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយលើកឡើងពីការគំរាមកំហែងរបស់អ៊ីរ៉ង់ទៅលើគូប្រជែងសំខាន់របស់ខ្លួន។

លោក Trump បានលើកមកប្រើនូវទិដ្ឋភាពច្បាប់សហព័ន្ធចាស់គំរិលហួសសម័យដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងលក់អាវុធតម្លៃ ៨ ពាន់លានដុល្លារ ដោយមិនចាំបាច់ឆ្លងកាត់សភា។ គាត់ធ្វើដូច្នេះដោយប្រកាសថាភាពតានតឹងកំពុងតែកើតមានឡើងជាមួយអ៊ីរ៉ង់គឺស្មើនឹងភាពអាសន្នជាតិ។

ចំណាត់ការនេះបានធ្វើឱ្យមានកំហឹងចំពោះអ្នកដែលខ្លាចអាវុធទាំងនេះអាចត្រូវបានប្រើប្រឆាំងនឹងជនស៊ីវិលនៅប្រទេសយេម៉ែនដោយកងកម្លាំងដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ សមាជិកគណបក្សប្រជាធិបតេយ្យខ្លះបានចោទប្រកាន់លោកប្រធានាធិបតីថាមើលរំលងសភា ដោយសារតែការលក់អាវុធរួមទាំងគ្រាប់បែកបញ្ជាទិស អាចនឹងត្រូវបានជំទាស់យ៉ាងខ្លាំងក្លានៅវិមានកាពីតូលហ៊ីល (រដ្ឋសភា)។ អាវុធអាមេរិកក៏គ្រោងលក់ឱ្យទៅអារ៉ាប់រួមអេមីរ៉ាតនិងហ្ស៊កដានីផងដែរ។

សមាជិកសភាបានរិះគន់យ៉ាងខ្លាំងលើកំណត់ត្រាសិទ្ធិមនុស្សរបស់អារ៉ាប៊ីសាអូឌីតអំពីតួនាទីរបស់ខ្លួននៅក្នុងជម្លោះយេម៉ែននិងអំពីករណីឃាតកម្មលើអ្នកកាសែតអារ៉ាប៊ីសាអូឌីលោក Jamal Khashoggi ​នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីខែតុលាឆ្នាំ ២០១៨៕ ប្រភព៖ BBC

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab