រុក្ខជាតិ៥យ៉ាងដាក់ក្នុងបន្ទប់ទឹក ជួយឱ្យមានក្លិនក្រអូបភាយ និងផ្តល់ប្រយោជន៍អស្ចារ្យ៣យ៉ាងថែមទៀត

រុក្ខជាតិទាំងអស់នេះត្រូវការសីតុណ្ហភាពត្រជាក់ កន្លែងមានសំណើម និង ពន្លឺអំពូលដើម្បីរស់រាននៅក្នុងបន្ទប់ទឹក ហេតុដូច្នេះហើយទើបធ្វើឱ្យពួកវាជាជម្រើសរុក្ខជាតិល្អបំផុតសម្រាប់បញ្ចេញក្លិនក្រអូបនៅក្នុងបន្ទប់ទឹកដោយមិនចាំបាច់ទិញទឹកក្រអូបបំភាយ នាំតែចំណាយលុយលើវាជាប្រចាំ។ 

តោះមកស្គាល់ឈ្មោះរុក្ខជាតិទាំងអស់នោះដូចតទៅ៖ ១.ដើមពីងពាង ២.ផ្កាត្រែ ៣.ដើមឆ្អឹងត្រី ៤.ប្រទាលកន្ទុយក្រពើ និង​ ៥.ផ្កាអ័រគីដេ។

អត្ថប្រយោជន៍នៃរុក្ខជាតិទាំងអស់នេះនៅពេលដាក់នៅក្នុងបន្ទប់ទឹក គឺ ១.កាត់បន្ថយការបំពុលខ្យល់អាកាសក្នុងបន្ទប់ទឹក ២.កាត់បន្ថយស្ត្រេសនិងធ្វើឱ្យចិត្តស្ងប់ និង ៣.ធ្វើឱ្យបន្ទប់ទឹកកាន់តែស្រស់បំព្រង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...