adverise with khmeread 2

UEFA ហាមឃាត់​កម្មវិធី Periscope សម្រាប់​ផ្សាយ​ផ្ទាល់​តាម​ទូរស័ព្ទ​នៅក្នុង​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦

​    ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​មិន​ចង់ឱ្យមាន​ការរំខាន​ពី​បណ្តាញ​សង្គម​ឡើយ ខណៈ​ពួកគេ​បាន​បើក​កិច្ចប្រជុំ​ជាច្រើន​កាលពីពេល​ថ្មីៗ​នេះ​ក្នុង​ទីក្រុង​ប៉ារីស​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែល​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​អឺរ៉ុប​។​

​    ​ជាពិសេស អង្គភាព​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​បាន​ហាម​កីឡាករ​បាល់ទាត់​មិនឱ្យ​ធ្វើការ​ផ្សាយ​ផ្ទាល់​ការប្រកួត​តាមរយៈ​ទូរស័ព្ទ​របស់​ពួកគេ​ឡើយ ដោយ​ប្រើប្រាស់​កម្មវិធី Periscope របស់​ក្រុមហ៊ុន Twitter ដែល App នេះ​ត្រូវបាន​នាំអាទិ៍​ឱ្យប្រើ​ប្រាស់​មុនគេ​ក្នុង​ពិភព​បាល់ទាត់​ដោយ​កីឡាករ Gerard Piqué​។​

​    ​នាយក​ប្រតិបត្តិ​របស់ UEFA បាន​ព្រួយបារម្ភ​អំពី​លទ្ធភាព​ដែល​កីឡាករ​បាល់ទាត់​ប្រើប្រាស់​បណ្តាញ​សង្គម​សម្រាប់​បង្កើន​កំណើន​ពាណិជ្ជកម្ម​របស់​ពួកគេ​ហើយ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​មិន​ចង់ឱ្យ​នរណាម្នាក់​ធ្វើ​ជំនួញ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ទេ លើកលែងតែ​ម្ចាស់​ឧបត្ថម្ភ​របស់​ការប្រកួត​ប្រជែង​នេះ​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់