ផលិតផលគ្រឿងសម្អាងធម្មជាតិ “Think Nature” បើកសម្ពោធហាងថ្មីនៅផ្សារទំនើប Midtown

    Think Nature គឺជាម៉ាកផលិតផលធម្មជាតិ រួមមានផលិតផលថែរក្សាសក់ដែលជួយកាត់បន្ថយសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព ព្រមទាំងផលិតផលថែរក្សាស្បែកដែលជួយឲ្យស្បែកសម៉ដ្ឋរលោងតាមបែបធម្មជាតិ និងកាត់បន្ថយស្នាមជជ្រីវជ្រួញ។ឥឡូវនេះផលិតផលគ្រឿងសម្អាងធម្មជាតិរបស់ប្រទេសកូរ៉េដែលល្បីល្បាញនៅប្រទេសកូរ៉េ ចិន និងតៃវ៉ាន់រួចមកហើយមួយនេះបានបើកដំណើរការហាងទី១ របស់ខ្លួននៅផ្សារទំនើប Midtown។

    ជាពិសេសក្នុងដំណើរការនៃការបើកសម្ពោធហាងសាកល្បង 
Think Nature នឹងផ្តល់នូវកម្មវិធីពិសេសៗដូចជា ទិញ១ថែម១ ព្រមទាំងទទួលកាដូផ្សេងៗជាច្រើនរាល់ការចំណាយចាប់ពី ១០ដុល្លារ ដល់ ៥០ដុល្លារ។ កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩ ដល់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៩។

    ផលិតផល Think Nature ជាផលិតផលថែរក្សាសក់ និងរាងកាយដែលមានសុវត្ថិភាពបំផុតសម្រាប់ទារក ស្រ្តីមានផ្ទៃពោះ និងអ្នកដែលគិតពីសម្រស់ផង និងសុខភាពផងនៅក្នុងប្រទេសកម្ពុជាព្រោះវាជាផលិតផលដែលគ្មានសារធាតុគីមីគ្រោះថ្នាក់ដល់សុខភាព គ្មានពណ៌ និងក្លិនសិប្បនិម្មិតឡើយ។

    ការផ្តល់ជូនកម្មវិធីពិសេសនេះជាឱកាសដ៏ល្អបំផុតសម្រាប់អតិថិជនទាំងអស់ដែលចាប់អារម្មណ៍ចំពោះផលិតផលធម្មជាតិ Think Nature នេះ។

    អាសយដ្ឋាន៖ ហាង G14 ក្នុងផ្សារទំនើប Midtown ផ្លូវ ២០០៤ កែងផ្លូវ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab