HEINEKEN នឹងរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគក្នុងក្រុងភ្នំពេញ និងសៀមរាប

រាជធានីភ្នំពេញ៖ ស្រាបៀរ  Heineken ដែលជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក នឹងរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគ (UEFA Champions League) នៅរាត្រីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ នៅតាមបណ្តាទីតាំងជាច្រើននៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងសៀមរាម។

ក្នុងនាមជាម្ចាស់ឧបត្ថមកម្មវិធី UEFA Champions League លំដាប់ពិភពលោក ស្រាបៀរ Heineken ក៏បានសម្រេចរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆាមពានលីគ លើផ្ទាំងអេក្រង់ធំជាថ្មីម្តងទៀត  ដោយពង្រីកបន្ថែមទីតាំងជាច្រើនឆ្នាំនេះដោយសារតែតម្រូវការកាន់តែកើនឡើងពីអ្នកចូលរួម។

កម្មវិធីពិសេសនេះ នឹងចាប់ផ្តើមចាប់ពីម៉ោង ៩​ យប់ រហូតដល់ម៉ោង ៤ ទៀបភ្លឺ ចូលថ្ងៃទី ២ ខែមិថុនា  ដោយជ្រើសរើសទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុតចំនួនពីរកន្លែងនៅទីក្រុងភ្នំពេញគឺ All Sports Bar និង Cheers Phnom Penh និងទីតាំងកម្សាន្តពេលរាត្រីដ៏ល្អបំផុតនៅតាមដងវិថី Pub Street  នៅទីក្រុងសៀមរាប ។

កម្មវិធីពិសេសទាំងពីររបស់ស្រាបៀរ  Heineken នឹងប្រព្រឹត្តធ្វើឡើងទៅស្របពេលជាមួយគ្នានៅតាមទីតាំងនីមួយៗខាងលើ ដែលមានការចូលរួមសម្តែងពីក្រុមតន្រ្តី ឌីជេ និងតារាល្បីៗដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង  DJ Mike  ជាពិសេសមានសកម្មភាពសប្បាយៗដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ពីស្រាបៀរ  Heineken ព្រមទាំងកម្មវិធីប្រូម៉ូសិនពិសេសពីស្រាបៀរ  Heineken ពេញមួយរាត្រី។

សូមចូលរួមទស្សនាកម្សាន្តជាមួយស្រាបៀរ  Heineken ឲ្យច្រើនកុះករ និងក្រេបរសជាតិឈ្ងុយឆ្ងាញ់នៃស្រាបៀរ  Heineken ខណៈពេលកំពុងតែទស្សនាការប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះ។

ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសរបស់ស្រាបៀរ Heineken  សូមចូលឆែកមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/  

#Heineken #Cambodia #UCL2019

 

សូមរីករាយពិសាស្រាបៀរ Heineken ដោយការទទួលខុសត្រូវ

 

adverise with khmeread