តារាសម្តែង Jon Voight ចាត់ទុក Trump ជាប្រធានាធិបតីអាមេរិកអស្ចារ្យបំផុតបន្ទាប់ពី Abraham Lincoln

តារាសម្ដែងអាមេរិកលោក Jon Voight បានចាត់ទុកលោក Donald Trump ថា "ជាប្រធានាធិបតីអស្ចារ្យបំផុត បន្ទាប់ពីប្រធានាធិបតី Abraham Lincoln"។

លោក Voight បាននិយាយនៅក្នុងវីដេអូមួយលើ Twitter របស់លោក Trump កាលពីថ្ងៃសៅរ៍ថា "ខ្ញុំនៅត្រង់នេះនាវេលានេះដើម្បីប្រាប់អ្នកថា អាមេរិកជាបងប្អូនរបស់ខ្ញុំ ហើយប្រទេសរបស់យើងគឺខ្លាំងក្លា សុវត្ថិភាព និងមានការងារច្រើន ដោយសារតែប្រធានាធិបតីបានបង្កើតរាល់ចំណាត់ការដ៏ត្រឹមត្រូវរបស់គាត់"។

តារាសម្ដែងក្នុងភាពយន្ត "Midnight Cowboy" និងជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក Trump បាននិយាយថា "តោះក្រោកឈរទាំងអស់គ្នាសម្រាប់ការពិតមួយនេះ ដែលលោកប្រធានាធិបតី Trump គឺជាប្រធានាធិបតីអស្ចារ្យបំផុតបន្ទាប់ពីប្រធានាធិបតី Abraham Lincoln"។

ដោយស្លៀកក្នុងសម្លៀកបំពាក់អាវខ្មៅដ៏ស្រស់ស្អាត Voight ក៏បានថ្លែងទៅកាន់គណបក្សសាធារណរដ្ឋថា "ខ្ញុំដឹងថា អ្នកទាំងអស់គ្នានឹងឯកភាពជាមួយនឹងខ្ញុំ នៅពេលខ្ញុំនិយាយថា ប្រធានាធិបតីរបស់ពួកយើងមានការគោរព និងគួរឱ្យស្រឡាញ់បំផុត"។ ភ្លាមៗនោះ Trump ក៏បានសរសេរនៅលើ Tweet របស់ Voight វិញថា "អរគុណ John ពិតជាល្អណាស់"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត