adverise with khmeread 1

​តុលាការ​កំពូល​អេ​ស្ប៉ា​ញ​ពន្យារ​រឿងក្តី​របស់ Neymar

​    ​កីឡាករ Neymar បានទទួល​ដំណឹង​នៃ​ការពន្យារពេល​រឿងក្តី​របស់គាត់​ពី​តុលាការ​កំពូល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​សុក្រ​។​

​    ​ក្រុម Barcelona និយាយថា តុលាការ​ក្នុងស្រុក (​កាតា​ឡាន​) បាន​ទទួលយក​បណ្តឹង​ឧទ្ធរណ៍​របស់​ពួកគេ​ដែល​ធ្វើឡើង​ដោយ​ប្រធាន​ក្លឹប​លោក Josep Maria Bartomeu និង​អតីត​ប្រធាន​ក្លឹប​លោក Sandro Rosell ហើយ​ឥឡូវ​ពួកគេ​មិនមែនជា​ជនជាប់ចោទ​ទៀតឡើយ​។​

​    ​ករណី​ចោទប្រកាន់​នេះ​គឺជា​ប់​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​អំពី​ការផ្ទេរ​របស់​កីឡាករ Neymar ក្នុង​ឆ្នាំ ២០១៣​។​

​    ​នេះ​មានន័យថា រឿងក្តី​នេះ​នឹង​បើក​ម្តងទៀត​អាស្រ័យ​លើ​ភស្តុតាង​ថ្មី​ដែល​បង្ហាញ​ដោយ​ជន​ចោទ​ជាប់​។​

​    ​ក្រុម​វិនិយោគ​របស់​ប្រេ​ស៊ី​ល​មួយ​បាន​អះអាងថា ពួកគេ​បាន​រង​ការខូចខាត​ផ្នែក​ហិរញ្ញវត្ថុ​ព្រោះតែ​កីឡាករ Neymar និង​បាន​ចោទប្រកាន់​កីឡាករ​រូបនេះ​ថា​បាន​លាក់​តម្លៃ​ខ្លួន​ពិត​បន្ទាប់ពី​ការផ្ទេរ​ពី​ក្លឹប Santos មក Barcelona​។​

​    ​នេះ​ជា​សកម្មភាព​លើកដំបូង​ដែល​តុលាការ​កំពូល​បាន​ចូលខ្លួន​ក្នុង​រឿងក្តី​នេះ​បន្ទាប់ពី​បាន​ផ្ទេរ​រឿងក្តី​ពី​ទីក្រុង​ម៉ា​ឌ្រី​ដ​ទៅ​ទីក្រុង​បា​សេ​ឡូ​ណា​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់