ព្រៃបុរាណចំណាស់ជាង ៤៥០០ ឆ្នាំលេចមុខឡើងយ៉ាងភ្ញាក់ផ្អើល ដោយសារខ្យល់ព្យុះដ៏ខ្លាំងក្លាមួយបោកបក់មកលើប្រទេសវែល

ព្រៃបុរេប្រវត្តិសាស្ត្រដែលត្រូវបានកប់នៅក្រោមទឹក និងខ្សាច់ច្រើនជាង ៤.៥០០ ឆ្នាំមុន ត្រូវបានលេចមុខឡើង ដោយសារឥទ្ធិពលព្យុះ Hannah។ ដើមឈើលេចរូបរាងត្រឹមគល់ទាំងនេះ បានបង្ហាញខ្លួនក្នុងចន្លោះឆ្នេរភូមិ Ynyslas និងភូមិ Borth ក្នុងតំបន់ជនបទ Ceredigion របស់ប្រទេសវែល។ នេះបើតាម BBC ចុះផ្សាយកាលពីថ្ងៃអាទិត្យទី២៥ឧសភា។

ព្រៃទាំងនេះបានជាប់ពាក់ព័ន្ធទៅនឹងរឿងព្រេងទេវកថាសតវត្សរ៍ទី១៧ របស់វែលនៃអារ្យធម៌លិចទឹកមួយ ដែលត្រូវស្គាល់ឈ្មោះថា "Cantre'r Gwaelod" ឬ "Sunken Hundred"។ គេជឿជាក់ថា តំបន់នេះគឺជាដីដែលមានជីជាតិល្អ និងជាទីប្រជុំជនមួយ ដែលត្រូវបានការពារដោយទឹកជំនន់។

ព្រៃនៅសេសសល់ដែលត្រូវបានអភិរក្សនៅក្នុងដីល្បប់ក្នុងតំបន់ទាំងនេះ ត្រូវបានផុសមកផ្ទៃខាងលើដោយសារជំនោរទឹកទាប និងកម្លាំងខ្យល់ខ្លាំង។ យោងតាមទេវកថាជាច្រើនបានឱ្យដឹងថា "Cantre'r Gwaelod" បានពង្រីកទំហំរបស់ខ្លួនប្រមាណជាង ៣២គីឡូម៉ែត្រនៅតំបន់ខាងលិចទឹកនៃឆ្នេរភូមិដាច់ស្រយាលរបស់វែល ដែលបច្ចុប្បន្នត្រូវគេស្គាល់ថាឆកសមុទ្រ Cardigan៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab