adverise with khmeread 063ba7e7 b3f5 4442 868d 63a3d8b4bfce

ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ស្លាប់​ហើម​ស្អុយ​នៅ​វាលស្រែ​

    ឧ​ត្ត​រ​មានជ័យ ៖​ សព​ស្ត្រី​ម្នាក់​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ នៅ​វាលស្រែ ខាងលិច​ភូមិ​ទួល​កណ្តាល ឃុំត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៦៧ ប្រមាណ ១​គីឡូម៉ែត្រ​។​

    ក្រោយពី​ទទួលបាន​ពត៌មាន​ភ្លាម ប៉ូលិស​ស្រុក​អន្លង់វែង​បាន​ចាត់តាំង​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល រួម​និង​គ្រូពេទ្យ​ចុះទៅពិនិត្យ​នៅ​ន្លែ​ង​កើតហេតុ។​

    ប៉ូលិស​យាយ​ថា ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ  ជា​មនុស្ស​វិកល​ច​រិ​ក ភេទ​ស្រី ដែល ប្រជា​ពលរ​ដ្ខ​ធ្លាប់​ឃើញ​ដើរ​គប់​រថយន្ត ពេលខ្លះ​ដើរស្រាត​គ្មាន​សំលៀកបំពាក់  ប្រមាណ​ជាង​មួយអាទិត្យ​មកហើយ ជនរងគ្រោះ​ពុំមែន​ជា​ពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​នោះទេ។

    តាម​ព័ត៌មាន​ថា មាន​រថយន្ត​ដឹក​យកមក ទម្លាក់​ចុះ​នៅរ​វង់​មូល​ស្រុ​អន្លង់វែង ក្រោយមក​ត្រូវបាន​ប៉ូលីស​ប៉ុស្តិ​ឌុប​ម៉ូតូ​ឲ្យ​ទៅ​នៅ​វត្ត​។ តាម​យាយជីនៅ​វត្ត​អន្លង់វែង​បញ្ជាក់ថា​ប្រហែល​៣-៤​ថ្ងៃ​ហើយ​ជនរងគ្រោះ​តែងតែ​ដើរ​ស្រាត​ក្នុង​វត្ត​និង​ឲ្យ​បាយទឹក​មិន​ហូប ហើយក៏​ដើរ​បាត់​ពី​វត្តរហូត។​

    តាម​ការពិនិត្យ​សាកសព​បាន​ស្លាប់  រយៈពេល ៣ -៤ ថ្ងៃ​មកហើយ។ ជនរងគ្រោះ​សម្បុរ​ស្រអែម អាយុ ប្រហែល​៣០​ឆ្នាំ​សក់ស្លូត​កំពស់ ​១,៥៥​ ម៉ែត្រ។​ នៅលើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះទេ។​

    តាម​ការសន្និដ្ឋាន​រប​ស់​ជំនាញ​និង​គ្រូពេទ្យ អាច​ស្លាប់​ដោយ ជម្ងឺ និង អត់​អាហារ​។​
​ក្រោយ​ពិនិត្យ​ចប់​សព​គ្រប់​បានប្រគល់​សាកសព​ជូន​លោក​មេភូមិ​និង​ប្រជាព​រដ្ឋ​បូជា​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់