adverise with khmeread 1

លោក Thierry Henry ទទួលបាន​អាជ្ញាប័ណ្ណ​ដឹកនាំ​ពី UEFA

​    ​វីរៈបុរស Arsenal លោក Thierry Henry កាន់តែ​ខិតជិត​ក្លាយជា​គ្រូបង្វឹក​អាជីព​បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ UEFA A របស់គាត់​ពី​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​។​

​    ​បុរស​វ័យ ៣៨ ឆ្នាំ​រូបនេះ​នៅសល់​ការធ្វើ​តេស្ត​តែ​មួយទៀត​ប៉ុណ្ណោះ​ដើម្បី​អាចដឹកនាំ​ក្រុមបាល់ទាត់​ក្នុង​កម្រិត​ខ្ពស់​ដូចជា Premier League ជាដើម​។​

​    ​គាត់​ត្រូវបាន​រំពឹងថា នឹង​បន្ត​បំពេញ​អាជ្ញាប័ណ្ណ​កម្រិត UEFA Pro ដែល​អាចឱ្យ​គាត់​ដឹកនាំ​ក្នុង​ក្របខ័ណ្ឌ Champions League ផងដែរ​។​

​    ​ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​កម្រិត UEFA A រួចមក គាត់​អាចដឹកនាំ​ក្រុមបាល់ទាត់​អាជីព​ក្រោម​ក្របខ័ណ្ឌ​កំពូល​ឬក៏​ក្រុមបាល់ទាត់​យុវជន​។​

​    ​អតីត​តារា​របស់ Barcelona រូបនេះ​បាន​ផុស​រូបភាព​របស់គាត់​កំពុងកាន់​វិញ្ញាបនបត្រ​របស់គាត់​នៅលើ​បណ្តាញ​សង្គម Instagram​។​

​    ​គាត់​បានសរសេរថា "​អរគុណ​ធំៗ​ចំពោះ​លោក Osian Roberts @FAWCoachEd និង Arsenal Academy ក្នុង​ការជួយ​ខ្ញុំ​ឱ្យ​ជាប់​ការធ្វើ​តេស្ត​ដើម្បី​យក​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A #proud"​។​

​    ​លោក Henry បាន​ជាប់ទាក់ទង​យ៉ាងខ្លាំង​ក្នុងការ​ចូលមក​ជំនួស​លោក Arsene Wenger នៅពេលដែល​លោក Wenger សម្រេចចិត្ត​ចូលនិវត្តន៍​ជា​គ្រូ​របស់ Arsenal ហើយ Henry នៅសល់​តែមួយ​ជំហាន​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​គ្រូបង្វឹក​នៅ​ក្របខ័ណ្ឌ Premier League៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់