តួថៃទីមួយ ដែលសម្តែងនៅហូលីវូដ Tony Jaa នៅរស់ និងកំពុងសម្តែងនៅអាមេរិក មិនបានស្លាប់ដូចពាក្យចចាមអារ៉ាមល្បីប៉ុន្មានថ្ងៃនេះទេ

Tony Jaa ដែលជាតារាសម្តែងក្បាច់គុនជនជាតិថៃល្បីលើឆាកអន្តរជាតិ បានបញ្ជាក់ថា គាត់នៅរស់និងមានសុខភាពល្អធម្មតា ដោយទាត់ចោលពាក្យចចាមអារ៉ាមរីករាលដាលថា គាត់បានស្លាប់អំឡុងការថតរឿងហូលីវូដមួយនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ទី២៦ឧសភា។

Tony ដែលមានឈ្មោះពិតថា Tachakorn Yeerum បានប្រាប់អ្នកកាសែតក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា គាត់បានដឹងអំពីពាក្យចចាមអារ៉ាមនៃការស្លាប់របស់គាត់ ដែលបានពេញបណ្តាញសង្គម។ 

ដើម្បីសបញ្ជាក់ថាគាត់នៅមានជីវិត Tony Jaa បានបង្ហោះវីដេអូថតទុកជាមុនមួយនៅលើផេកហ្វេសប៊ុកក្រោមចំណងជើងថា "សារតូចមួយសម្រាប់មិត្តភក្តិរបស់ខ្ញុំនៅប្រទេសថៃ"។ នៅក្នុងវីដេអូឃ្លីប គាត់បានបដិសេធពាក្យចចាមអារ៉ាមថា​ គាត់បានស្លាប់ហើយ ដោយនិយាយថា គាត់នៅមានជីវិត និង អាចទាត់ធាក់បានធម្មតា​និងមានគម្រោងផលិតភាពយន្តថ្មីៗជាច្រើន។ 

Tony Jaa ចាប់ផ្តើមល្បីខ្លាំងនៅក្នុងភាពយន្តរឿង "The Protector" និង រឿង "Ong-Bak" ដែលធ្វើឱ្យគាត់មានកិត្តិនាមលើឆាកអន្តរជាតិ៕

adverise with khmeread

អ្នកនឹងចូលចិត្ត