1

​តើ​លោក Benitez អាចជួយ Newcastle ឱ្យនៅ Premier League បន្ត​ឬក៏​ទៅលើ​កពាន Championship រដូវ​កាល​ក្រោយ​?

​    ​អតីត​គ្រូបង្វឹក Liverpool, Chelsea, Real Madrid, Inter Milan និង Valencia លោក Rafael Benitez នឹងត្រូវ​រ៉ាប់រង​ភារកិច្ច​កែប្រែ​វាសនា​របស់​សារិកា​ព្រៃ​ជាមួយ ១០ ប្រកួត​ក្នុង​ដៃ​។​

​    ​គ្រូបង្វឹក​វ័យ ៥៥ ឆ្នាំ​រូបនេះ​បាន​ចុះ​កុងត្រា​រយៈពេល​បី​ឆ្នាំ​ជាមួយ​ក្លឹប ដែល​រួម​ជាមួយនឹង​លក្ខខណ្ឌ​ផ្តាច់​កុងត្រា​ប្រសិនបើ Newcastle ធ្លាក់​ក្នុង​រដូវ​កាល​នេះ​។​

​    ​លោក Benitez បាន​ចំណាយពេល​ប្រាំមួយ​ឆ្នាំ​ជាមួយ Liverpool និង​បានឈ្នះ​ពាន Champions League កាលពី​ឆ្នាំ ២០០៥ ហើយ​គាត់​ក៏​ធ្លាប់​ដឹកនាំ Chelsea ជា​គ្រូ​បណ្តោះ អាសន្ន ដោយ​នៅពេលនោះ​គាត់​ក៏បាន​ជួយ​ក្រុម​លើក​ពាន Europa League ក្នុង​ឆ្នាំ ២០១៣​ផងដែរ​។​

​    ​លោក McClaren ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​ដឹកនាំ​បានត្រឹមតែ​ប្រាំបួន​ខែ​ប៉ុណ្ណោះ​។ ក្រោម​ការបញ្ជា​របស់​គ្រូ​សញ្ជាតិ​អង់គ្លេស​រូបនេះ Newcastle បានឈ្នះ​តែ ៦ ប្រកួត​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត ២៨ លើក​មកនេះ​ក្នុង​ក្របខ័ណ្ឌ Premier League​។​

​    ​គ្រូ​ជំនួយការ​ដទៃទៀត​ដូចជា​លោក Paul Simpson, Alessandro Schoenmaker និង Steve Black ក៏បាន​ចាក​ចេញពី​ក្លឹប​ផងដែរ​។​

​    ​តើ​សារិកា​ព្រៃ Newcastle អាច​ដណ្តើមបាន ៣០ ពិន្ទុ​ពេញ​ពី​ការប្រកួត ១០ លើកចុងក្រោយ​របស់​ពួកគេ​បានដែរ​ឬទេ​? ឬក៏​ពួកគេ​នឹង​ទៅធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ក្របខ័ណ្ឌ Championship រដូវ​កាល​ក្រោយ​?៕

ប្រភព៖ BBC,Daily Mail

មតិយោបល់