តៀមស្រាបុរាណចាស់បំផុតលើលោក បើកដំណើរការជាង ១១០០ ឆ្នាំមកទល់សព្វថ្ងៃនៅតែមានមនុស្សចូលផឹកជាហូរហែ

ស្ថិតនៅក្នុងចំណោមតំបន់ទាក់ទាញទេសចរណ៍មួយរបស់ខ្លួន អៀរឡង់មានទៀមស្រាដ៏ល្អបំផុតមួយចំនួននៅលើពិភពលោក។ ជាការពិត អៀរឡង់ជាប្រទេសមួយល្បីល្បាញទៅលើតៀមស្រាបុរាណដ៏ល្អឯក និងបានក្លាយទៅជាប្រទេសនាំចេញស្រាទូទាំងសកលលោក ហើយប្រាកដណាស់អ្នកនឹងអាចរកបានទៀមស្រាបែបបុរាណយ៉ាងហោចណាស់មួយនៅក្នុងទីក្រុងនានា នៅគ្រប់ទីកន្លែងក្នុងពិភពលោក។

ដូច្នេះវាគឺមិនមានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ ដែលតៀមស្រាចំណាស់បំផុតរបស់ពិភពលោកត្រូវបានគេរកឃើញនៅក្នុងប្រទេសអៀរឡង់។ តៀមស្រា Sean’s Bar ដែលស្ថិតនៅក្នុងទីក្រុង Athlone ដ៏អ៊ូអរ ស្ថិតនៅក្នុងតំបន់ភូមិភាគកណ្តាលប្រទេសអៀរឡង់ គឺជាកន្លែងផឹកស៊ីដ៏ពេញនិយមបំផុត ដែលបម្រើអតិថិជនចាប់តាំងពីអំឡុងគ.ស ឆ្នាំ៩០០។

យោងតាមវេបសាយ The Irish Mirror បានឱ្យដឹងថា តៀមស្រា Sean’s Bar ត្រូវបានបញ្ចូលជាផ្លូវការទៅក្នុងសៀវកំណត់ត្រាពិភពលោក Guinness ក្នុងនាមជាតៀមស្រាចាស់បំផុតលើលោក ដែលបានផ្តួលយ៉ាងកៀកប្រកិតបំផុតជាមួយនឹងតៀមស្រា Bingley Arms ដែលជាតៀមចំណាស់អាយុ ១០០០ឆ្នាំផ្សេងទៀត ស្ថិតនៅក្នុងទីក្រុង Leeds ប្រទេសអង់គ្លេស។

តៀមស្រានេះត្រូវបានបង្កើតឡើងដំបូងនៅមុនឈានចូលដល់សតវត្សទី១០ នៅពេលដែលអ្នកជំនួញក្នុងតំបន់ម្នាក់ បានសម្រេចបើកតៀមស្រានេះដើម្បីទាញយកផលប្រយោជន៍ពីការដោះដូរពាណិជ្ជកម្មនៅឯដងស្ទឹង Shannon។

ទោះបីជាអគារនេះបច្ចុប្បន្នត្រូវបានសាងសង់ឡើងវិញ ជួសជុល និងដំឡើងរូបរាងឱ្យស្របទៅនឹងសម័យកាលថ្មី ប៉ុន្តែវាគឺនៅតែមានលក្ខណៈពិសេសរបស់វាក្នុងអំឡុងពេលជាងមួយពាន់ឆ្នាំមកហើយនេះ។ ជាពិសេស លក្ខណៈផ្លូវជម្រាលចោតត្រូវបានគេជឿថា ត្រូវបានរចនាឡើងជាពិសេសដើម្បីចៀសវាងការបំផ្លាញដោយទឹកជំនន់៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...