adverise with khmeread 667264f9 efa5 441c b85e eb91a8863374   copy

ឃាត​បុរស​៤​នាក់​ប្រឆាំង​អ្នករាជការ​សាធារណៈ​និង​២​នាក់​តាម​ដីកា

    ក្រចេះ ៖ បុរស​៤​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រឆាំង​អ្នករាជការ​សាធារណៈ ដែល​បាន​ចុះ​បំពេញបេសកកម្ម​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ត្រូវបាន​ឃាត់ខ្លួន​និង​២​នាក់​ទៀត​ឃាត់ខ្លួន​តាម​ដីកា​តុលាការ​ពីបទ​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា។​

      1-​នៅ​ថ្ងៃទី 11​មីនាឆ្នាំ​2015 វេលា​ម៉ោង 13​និង​10 នាទី នៅ​ចំណុច​រណ្តៅ​បេ​2 ស្ថិតក្នុង​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ក្រុមការងារ​ចម្រុះ​បែងចែក​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​ខេត្ត ដឹកនាំ​​ដោយ​លោក ខណ្ឌ ចំណាន អភិបាលរង​ខេត្ត និង​ដោយមាន​ការឯកភាព​ពី​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន 4 នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រឆាំង​អ្នករាជការ​សាធារណៈ។​

      ប៉ូលិស​និយាយថា ជនសង្ស័យ​៤​នាក់​គឺ​1) ឈ្មោះ ជេ​ត វិត ភេទ​ប្រុស អាយុ 37​ឆ្នាំ ជាតិខ្មែរ មាន​ទីកន្លែង​កំណើត ភូមិ​ប្រមូល​ដុំ ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង 2) ឈ្មោះ ជិន ជា ភេទ​ប្រុស អាយុ 35​ឆ្នាំ ជាតិខ្មែរ មាន​ទីកន្លែង​កំណើត ភូមិ​រូង ឃុំ​ជ​ញ្ជើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ 3) ឈ្មោះ លន់ ធន់ ភេទ​ប្រុស អាយុ 37​ឆ្នាំ ជាតិខ្មែរ មាន​ទីកន្លែង​កំណើត ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​និង  4) ឈ្មោះ ពុ​ញ ពេន ភេទ​ប្រុស អាយុ 29​ឆ្នាំ ជាតិខ្មែរ មាន​ទីកន្លែង​កំណើត ភូមិ​ខ្ជាយ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រឆាំង​អ្នករាជការ​សាធារណៈ  ដែល​បាន​ចុះ​បំពេញបេសកកម្ម​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​នៅ​ចំណុចកើតហេតុ​ខាងលើ ។ បច្ចុប្បន្ន​អ្នក​ទាំង​4​នាក់ ស្នាក់នៅ នៅ​ចំនុច​រណ្តៅ​បេ​2 ភូម​ប្រ​ម៉ា ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង  ខេត្តក្រចេះ។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​4 នាក់ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​កា​រិ​យា័​យ​ព្រហ្មទណ្ឌ​ខេត្ត ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​។

      2-​នៅ​ថ្ងៃទី​11​មីនាឆ្នាំ​2016  វេលា​ម៉ោង​09​និង​30​នាទី​ព្រឹក កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំបូរ ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​152 ចុះ​ថ្ងៃទី​30-10-2015 របស់លោក​ស្រី  គឹម  សុគន្ធា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ បង្គាប់​ឱ្យ​នាំខ្លួន​ឈ្មោះ អ៊ា​ន ប៊ុនថន ភេទ​ប្រុស  អាយុ​21​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​សណ្តាន់ ស្រុក​សំបូរ  ខេត្តក្រចេះ  ពាក់​ព​ន្ធ័​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​-​ឃុំ​សណ្តាន់ ស្រុក​សំបូរ  ខេត្តក្រចេះ  ។​

     3-​នៅ​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្នួល បាន​ចុះ​អនុវត្ត​ដីកា​ប​ញ្ផា​ឲ្យ​ចូលខ្លួន លេខ​៤១៩ អ​.​ក ចុះ​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ចេញ​ដោយ លោក ហាក់ ហ៊ាន់​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ លឹម ឌី​ញ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ពាក់​ព័​ន្ឋ​ករណី ហិង្សា​មាន​ស្ថាន​ទម្ងន់ ប្រព្រឹត្តិ​កាលពី​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០១៥ នៅ ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ស្នួល ដើម្បី​បញ្ជូនមក​អយ្យការ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់