អ្នកវិទ្យាសាស្ត្របញ្ជាក់អះអាងថា ទឹកឃ្មុំមានប្រសិទ្ធភាពព្យាបាលឈឺបំពង់កដូចថ្នាំពេទ្យដែរ

ទឹកឃ្មុំត្រូវបានប្រើសម្រាប់ស្រូបលើអាហារពេលព្រឹករួចទៅហើយសម្រាប់ពួកអឺរ៉ុប។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ទឹកឃ្មុំក៏អាចប្រយុទ្ធប្រឆាំងនឹងការឈឺបំពង់កដែលបណ្តាលមកពីផ្តាសាយផងដែរ។

អាការៈឈឺបំពង់ក ដែលពិបាកបំបាត់ភ្លាមៗ ជាធម្មតាគឺព្យាបាលជាមួយថ្នាំប្រឆាំងវីរុស ដែលទិញពីឱសថស្ថាន។ ប៉ុន្តែទឹកឃ្មុំដែលយកពីដើមឈើនៅនូវែលសេឡង់ត្រូវបានរកឃើញថាមានប្រសិទ្ធភាពព្យាបាលឈឺបំពង់កផងដែរនៅក្នុងការសាកពិសោធន៍មួយ។ 

មនុស្ស ៩៥២ នាក់ដែលបានចូលរួមក្នុងការពិសោធន៍នេះ បានប្រើប្រាស់ទាំងក្រែមលាបឈឺបំពង់កនិង​ទឹកឃ្មុំ ដែលលទ្ធផលចេញមកគឺពួកវាទាំងពីរអាចព្យាបាលឈឺបំពង់កជាសះស្បើយទាំងស្រុងក្នុងរយៈពេល ៩ ថ្ងៃដូចគ្នា។ 

សារធាតុនៅក្នុងទឹកឃ្មុំ មានប្រវត្តិប្រើប្រាស់សម្រាប់ការព្យាបាលជាយូរយារណាស់មកហើយ ជាមួយការសិក្សាខ្លះបានបង្ហាញថា ទឹកឃ្មុំមានគុណសម្បត្តិប្រឆាំងបាក់តេរីទៀតផង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...