មិនដែលដឹងសោះ! វិធីសាស្ត្របំបាត់គ្រុនក្តៅចំពោះកុមារតាមរបៀបរុំកំភួនជើងបែបនេះ មានប្រសិទ្ធភាពលឿនមិននឹកស្មាន

ប្រសិនបើអ្នកមិនស្រួលក្នុងចិត្តចំពោះការឡើងកម្តៅក្នុងខ្លួនកូនរបស់អ្នក អ្នកអាចពិចារណាសាកល្បងការរុំកន្សែងសើមនៅលើកំភួនជើងជំនួសឱ្យថ្នាំពេទ្យ។ ខាងក្រោមនេះជារបៀបធ្វើ ៖

១). ស្ទាបជើងកូន តើក្តៅដែរឬទេ។ ប្រសិនបើក្តៅ អ្នកអាចពិចារណារុំកន្សែងសើមលើកំភួនជើងរបស់កូនបាន។ ២). អ្នកត្រូវមានកន្សែងពោះគោធំ ១ និង កន្សែងតូចចំនួន ២។ កន្សែងពោះគោធំ (គឺត្រូវការស្ងួត) ត្រូវយកទ្រាប់ពីក្រោមជើងដើម្បីកុំឱ្យសើមគ្រែ។

៣). ជ្រលក់កន្សែងតូចទាំង២នៅក្នុងទឹករាងត្រជាក់បន្តិច។ សីតុណ្ហភាពរបស់កន្សែងសើមនេះគួរតែនៅក្រោមសីតុណ្ហភាពក្នុងខ្លួនកុមារកម្រិត ៥ ទៅ ១០ អង្សា។ ពូតទឹកចេញឱ្យអស់។៤). យកកន្សែងសើមរុំលើកំភួនជើងទាំងសងខាងរបស់កូនអ្នក។

៥). យកភួយមកដណ្តប់ដងខ្លួនកូន តែទុកជើងឱ្យនៅចំហចុះមិនអីទេ។ ៦). បន្ទាប់ពី១០នាទី កន្សែងអាចនឹងស្ងួតឬមានសភាពក្តៅគួរសម។ ដកកន្សែងចេញពីកំភួនជើងក្មេង។ ប្រសិនបើកម្តៅក្នុងខ្លួនកូននៅមិនទាន់ស្រកចុះទេ អនុវត្តវិធីនេះម្តងទៀត។ អ្នកនឹងឃើញសីតុណ្ហភាពក្នុងខ្លួនក្មេងថយចុះយ៉ាងតិចក៏១អង្សាដែរ ហើយកូនរបស់អ្នកច្បាស់ជាមានអារម្មណ៍ធូរស្បើយ និងចង់គេងបាត់ទៅហើយ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab