ស្រាបៀរថៃហ្គ័រប្រគល់រង្វាន់ជ័យមង្គលលើកទី ១ ជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៩

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩  ស្រាបៀរ Tiger (ថៃហ្គ័រ) បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ជូនដល់គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger ឆ្នាំ ២០១៩ ដែលបានធ្វើការចាប់រង្វាន់លើកទី១    កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩  នៅស្ថានីយទូរទស្សន៍ MY TV។ 

កម្មវិធីប្រគល់រង្វាន់នេះបានប្រារព្ធធ្វើឡើងនៅរោងចក្រនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)  ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរ Tiger  ក្រុមការងារស្រាបៀរ Tiger គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ ការប្រគល់រង្វាន់លើកទីមួយក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៩ របស់ស្រាបៀរ Tiger គឺរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅទីក្រុងស៊ីដនី ជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួនប្រាំរង្វាន់។ 

លោក ណូ ចាន់ម៉ារ៉ាឌី  និងលោកស្រី ស៊ឹម ចាន់ថា  ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោមចំនួនប្រាំគូ  ដែលបានឈ្នះរង្វាន់ធំពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger បានមានប្រសាសន៍ថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរ Tiger ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរ Tiger ពិតជាបានប្រគល់រង្វាន់ជូនពួកគាត់ និងគូស្វាមីភរិយាថ្មីទាំងអស់ដែលបានត្រូវរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger ។ ជាពិសេសពួកគាត់បានផ្តាំផ្ញើអ្នកមានបំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរ Tiger ពីព្រោះស្រាបៀរ Tiger ជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង ជាពិសេសឈ្នះរង្វាន់ធំដូចរូបគាត់ទាំងពីរ។ 

គួររម្លឹកផងដែរថា Tiger គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ ប្រទេសនៅទូទាំងពិភពលោក ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេសជាស្រាបៀរដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

សម្រាប់កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger ឆ្នាំ 2019 រាល់ការជាវស្រាបៀរ Tiger និង Tiger Crystal ចំនួន 25-49 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2  ក្បាល ស្រាបៀរ Tiger ចំនួន 1 កេស និងប័ណ្ណផ្សងសំណាងឈ្នះដំណើរកម្សាន្តចំនួន 1
សន្លឹកដើម្បីឈ្នះដំណើរកម្សាន្តនៅទីក្រុងស៊ីដនី។ រាល់ការជាវស្រាបៀរ Tiger និង Tiger Crystal ចំនួន 50-74 កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល ស្រាបៀរ Tiger ចំនួន 2 កេស និងប័ណ្ណផ្សងសំណាងឈ្នះដំណើរកម្សាន្តចំនួន 3 សន្លឹកដើម្បីឈ្នះដំណើរកម្សាន្តនៅទីក្រុងស៊ីដនី។ រាល់ការជាវស្រាបៀរ Tiger និង Tiger Crystal ចំនួន 75 កេសឡើង ថែមជូនសៀវភៅកត់ចំណងដៃចំនួន 2 ក្បាល  ធុងទឹកកក Tiger ចំនួន 1 ស្រាបៀរ Tiger ចំនួន 1 កេស និងប័ណ្ណផ្សងសំណាងឈ្នះដំណើរកម្សាន្តចំនួន 5 សន្លឹកដើម្បីឈ្នះដំណើរកម្សាន្តនៅទីក្រុងស៊ីដនី។    

ជាវស្រាបៀរ Tiger សម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នកដើម្បីឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនីជាមួយនឹងទឹកប្រាក់ 1,500 ដុល្លារ ចំនួន 15 រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019។ 

ស្តែងចេញថ្ងៃដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីពិសេសនេះ សូមទំនាក់ទំនង៖ 011 222 400 / 011 333 500៕

ពិសាដោយការទទួលខុសត្រូវ។