ពីឡុតយន្តហោះរបស់អាមេរិកអះអាងថាបានឃើញយាន UFO ហោះលឿនស្ទុយនៅឆ្នេរខាងកើត (មានវីដេអូ)

អ្នកបើកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកមួយចំនួនបានរាយការណ៍ថា ប្រទះឃើញយាន UFO ខណៈដែលខ្លួនកំពុងហ្វឹកហាត់នៅឆ្នេ​រខាងកើតអាមេរិកក្នុងអំឡុងឆ្នាំ ២០១៤ និង ២០១៥។ នេះបើយោងតាមពួកគេនិយាយទៅកាន់កាសែត New York Times កាលពីថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៩។

អ្នកបើកយន្តហោះនោះបានប្រាប់ទៅកាសែតនេះថា ពួកគេបានឃើញ "វត្ថុចម្លែក" ជាមួយនឹង "ម៉ាស៊ីនឥតស្រមោល ឬបំពង់ផ្សែងអ៊ីនហ្វ្រារ៉េត" ហោះនៅកម្ពស់ ៩ គីឡូម៉ែត្រ និងបើកបរក្នុងល្បឿនលឿនជាងសំឡេងស្ទើររាល់ថ្ងៃ ខណៈពេលហ្វឹកហាត់ចេញពីនាវាផ្ទុកយន្តហោះ Theodore Roosevelt។

លោក Ryan Graves ជាអ្នកបើកបរយន្តហោះ F / A-18 Super Hornet ដែលបាននៅជាមួយកងទ័ពជើងទឹកអស់រយៈពេល ១០ ឆ្នាំហើយ បាននិយាយថា លោកបានរាយការណ៍ពីការមើលឃើញនេះទៅមន្ទីរបញ្ចកោណ និងសភា។ គាត់និយាយយ៉ាងដូច្នេះថា "ការរក្សាការហោះហើរនៅលើអាកាសគឺតម្រូវឱ្យមានថាមពលច្រើនគ្រប់គ្រាន់។ ជាមួយនឹងល្បឿនដែលយើងអង្កេតឃើញ ១២ ម៉ោងនៅលើអាកាស គឺយូរជាង ១១ ម៉ោង ដែលយើងរំពឹងទុក"។

អ្នកបើកយន្តហោះបាននិយាយថា វត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណនោះ (UFO) ត្រូវបានមើលឃើញធ្វើចលនា ដែលហួសពីដែនកំណត់របស់នាវិកជាមនុស្ស ដូចជាការឈប់ង៉ក់ភ្លាមៗ ការបត់ឆ្វេងស្ដាំភ្លាមៗ ឬ ការហោះស្ទុយភ្លាមៗ។

ការមើលឃើញនេះត្រូវបានរាយការណ៍ទៅកម្មវិធីអត្តសញ្ញាណគ្រោះថ្នាក់គំរាមកំហែងផ្នែកអាកាសចរណ៍ទំនើបរបស់មន្ទីរបញ្ចកោណ ដែលកាសែតបានរាយការណ៍កាលពីដើមខែនេះ ដោយអះអាងថា ខ្លួននៅតែស៊ើបអង្កេតការអះអាងរបស់យានអវកាសក្រៅភពនេះ៕

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...