ស្ទាំង ឬ យន្តហោះទម្លាក់គ្រាប់បែក! រូបថតដ៏អស្ចារ្យផ្តិតជាប់ស្ទាំងដាំក្បាលចុះទៅស៊ីចំណី ប្រៀបបីដូចយន្តហោះទម្លាក់គ្រាប់បែក B-2

សត្វស្ទាំងមួយប្រភេទ ត្រូវបានចាប់រូបភាពជាប់ ខណៈដែលវាបានហោះសំយ៉ុងក្បាលចុះនៅក្នុងរូបភាពមួយ ដែលមើលទៅស្រដៀងគ្នាទៅលើយន្តហោះទម្លាក់គ្រាប់បែក B-2 នៅក្នុងការផ្តិតរូបភាពដ៏អស្ចារ្យមួយ។

សត្វបក្សីព្រៃមួយក្បាលនេះ គឺកំពុងហោះបោះពួយយ៉ាងលឿនចុះមកក្រោម ដែលវាហាក់ដូចនឹងសម្លឹងទៅរកគោលដៅដើម្បីចាប់ចំណី។ រូបថតដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវបានផ្តិតដោយអ្នកថតរូបអាជីពវ័យ ៦៣ឆ្នាំ លោក Thomas Kaestner មកពីទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។

ការផ្តិតរូបភាពនេះបានចំណាយពេលជាច្រើនម៉ោងដើម្បីទទួលបានវា ហើយលោក Kaestner និយាយថាគឺផ្តោតលើការអត់ធ្មត់ដោយប្រៀបធៀបការថតរូបសត្វព្រៃទៅនឹងការបរបាញ់។

យន្តហោះ B-2 ដែលជាយន្តហោះមួយក្នុងចំណោមយន្តហោះដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក ដំបូងត្រូវបានប្រើប្រាស់ក្នុងគោលបំណងដើម្បីដឹកគ្រាប់នុយក្លែអ៊ែរចូលទៅក្នុងទឹកដីសូវៀត អំឡុងសង្រ្គាមត្រជាក់។ ដោយសាររូបរាងរបស់វា និងប្រព័ន្ធបំបាំងកាយដ៏អស្ចារ្យ វាអាចលុយលុកទឹកដីសូវៀតដោយមិនអាចរកឃើញដោយរ៉ាដាសូវៀតយ៉ាងមានប្រសិទ្ធភាព។ ល្បឿនខ្ពស់បំផុតរបស់វាគឺ ១.០១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចាប់តាំងពីសហភាពសូវៀតបានដួលរលំ និងសង្គ្រាមត្រជាក់បានបញ្ចប់ យន្តហោះ B-2 ត្រូវបានគេប្រើជាយនុ្តហោះទម្លាក់គ្រាប់បែកធម្មតា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab