adverise with khmeread 2ba2f8c5 954d 4ebb 8bf7 68cdc9f5b240

បើកឡាន​បុក​រនាំង​ដែក​បាក់​៧​ផ្ទាំង​រកឃើញ​ថ្នាំញៀន​៣​កញ្ចប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​បា​ឡែ​ន​មួយគ្រឿង​បុក​រនាំង​៧​ផ្ទាំង បាត់​រាប រួច​បន្ត​បុក​ម៉ូតូ ស្កុប​ពី​១​មួយគ្រឿង​បណ្តាល​ឲ្យ​នារី​២​នាក់​របួសធ្ងន់​និង​ស្រាល វេលា​ម៉ោង ១០​យប់​ថ្ងៃទី​១១​មីនាឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវ​មុន្នី​វង្ស មុខ​ភោជនីយដ្ឋាន ប៉ោ​កី សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​គេ​បានឃើញ​បុរស​ស្រវឹង​ម្នាក់ បើករថយន្ត​មួយគ្រឿង ម៉ាក Camry បា​ឡែ​ន​ស្លាក លេខ​ភ្នំពេញ 2T-1626 តាម​បណ្តោយ​ផ្លូវ​មុនី​វង្សក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង។​

    លុះ​បើក​មកដល់​ចំណុចកើតហេតុ ត្រង់​មុខ​ភោជនីយដ្ឋាន​ប៉ោ​កី​អ្នកបើកបរ​ស្រវឹង​រូបនោះ បាន​បើក​រេ​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​៧​ផ្ទាំង។​

    បន្ទាប់ពី​បុក​រនាំង​រួចហើយ​អ្នកបើកបរ​រូបនោះ បាន​បន្ត​បើករថយន្ត​ទៅ​ផ្លូវ​ម្ខាង​ទៀត​ស្របពេលនោះ ក៏មាន​នារី​២​នាក់​ជិះ​ម៉ូតូ Scoopi បានមក​ដល់​ធ្វើ​ឲ្យ​រថយន្ត ឆ្លងទៅ​ផ្លូវ​ម្ខាង​ទៀត បុក​ពេញទំហឹង​បណ្តាល​ឲ្យ​នារី​ម្នាក់​ក្នុងចំណោម​២​រងរបួស​ធ្ងន់ ខណៈដែល​នារី​ម្នាក់ទៀត បាន​ខ្ទាត​ចេញផុត​របួសស្រាល​។​

    បន្ទាប់ពី​កើតហេតុ​មាន​នារី​ម្នាក់​ទំនងជា​ប្រពន្ធ​អ្នកបើកបរ មក​យក​ឥ​វ៉ាន់​ក្នុង​រថយន្ត ធ្លាក់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ ហើយ​សមត្ថកិច្ច​បន្ត​ឆែក​រកឃើញ​នៅក្នុង​កាបូបស្ពាយ​មាន​ថ្នាំ​២​កញ្ចប់​តូច​ទៀត​រួមជាមួយ​ឧបករណ៍​សំរាប់​ជក់​មួយចំនួន។​

    បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​បុរស​បើកបរ​ដោយ​ញៀន​ថ្នាំ រួមជាមួយ​វត្ថុតាង យកមក​ប៉ុស្តិ៍​បឹង​កេងកង​១ ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់